Connect with us

ព័ត៌មានជាតិ

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត​ និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងក្នុងន័យដើមដូច្នេះ៖«​យើងទាំងអស់គ្នាបានដឹងហើយថា មន្ទីរពេទ្យគន្ធបុប្ផាយើងនេះ គឺមន្ទីរពេទ្យមួយដែលព្យាបាលកុមារ និងទារកដោយឥតគិតថ្លៃ ហើយកុមារ និងទារកជាច្រើនដែលទទួលបានការព្យាបាលនៅទីនេះ រហូតមកដល់ពេលបច្ចុប្បន្នពួកគាត់ក្លាយទៅជាធនធានមនុស្សមួយដ៏សំខាន់របស់កម្ពុជាយើង»

លោកជំទាវបណ្ឌិត បានលើកឡើងថា កន្លងមក ក្នុងពេលលោកជំទាវសាកសួរជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ អំពីមូលហេតុដែលចាប់យកអាជីពនេះ ក្រុមគ្រូពេទ្យស្ម័គ្រមួយបានឱ្យដឹងថា  មូលហេតុដែលស្រឡាញ់ និងសម្រេចចិត្តធ្វើជាគ្រូពេទ្យ ពីព្រោះតែកាលពីនៅតូចធ្លាប់ទទួលបានការព្យាបាល ហើយអាចរស់រានមានជីវិតមកទល់សព្វថ្ងៃបានដោយសារមន្ទីរពេទ្យគន្ធបុប្ផា ហេតុដូច្នេះហើយទើបចាប់យកអាជីពជាគ្រូពេទ្យ ដើម្បីបានជួយសង្គ្រោះអាយុជីវិតកុមារដទៃទៀត។

លោកជំទាវស្រ្តីទីមួយ បន្តថ្លែងដូច្នេះ៖«ខ្ញុំបានសួរគាត់ថា ហេតុអីបានប្អូនចង់ធ្វើជាពេទ្យ? មានសមាជិកសមាជិការបស់ យើងមួយចំនួន គាត់ថា គាត់ចង់ធ្វើពេទ្យដោយសារកាលពីតូច គឺជីវិតរបស់គាត់ត្រូវបានជួយសង្គ្រោះដោយមន្ទីរពេទ្យគន្ធបុប្ផា។ ចឹងហើយ គាត់គិតថា គាត់ចង់តបស្នង គាត់ចង់ជួយដល់ក្មេងៗដទៃទៀតឱ្យមានសំណាងដូចគាត់»។

លោកជំទាវ បានមានប្រសាសន៍ថា ក្មេងៗជាច្រើនផ្សេងទៀត ដែលត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាស្រោចស្រង់ឱ្យរស់រានមានជីវិតឡើងវិញ​ ក៏កំពុងនឹងបម្រើការងារកាន់តួនាទីសំខាន់ៗនៅក្នុងរដ្ឋាភិបាល និងវិស័យឯកជន។

ជាមួយគ្នានេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ក្មួយថ្លៃរបស់លោកជំទាវ គឺកូនរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ក៏ទទួលបានការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផាដូចគ្នា នៅពេលជួបប្រទះបញ្ហាជំងឺដង្កាត់អ្វីមួយ។

គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាបានបើកដំណើរឡើងវិញនៅឆ្នាំ១៩៩២ បន្ទាប់ពីមន្ទីរពេទ្យមួយនេះត្រូវបិទទ្វារដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគិតមកទល់បច្ចុបន្ននេះ មន្ទីរពេទ្យនេះបានបើកដំណើរការឡើងវិញបានរយៈពេលប្រមាណ៣៣ឆ្នាំ។

ក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យនេះ ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក។

លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១១ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម