ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តដាក់គ្រឿងចក្រឈូសកាយពង្រីកផ្លូវ នៅផ្សារត្រពាំងពោធិ៍
កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានបន្តដាក់គ្រឿងចក្រឈូសឆាយ កាយពង្រីកផ្លូវឲ្យធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដាក់គ្រឿងចក្រឈូសឆាយ កាយផ្លូវ នៅផ្សារត្រពាំងពោធិ៍ ដើម្បីបើកផ្លូវឲ្យធំទូលាយ និងមិនអនុញ្ញាតឲ្យអាជីវករដាក់លក់ដូរ បន្លែ ត្រី សាច់ នៅទីនោះទៀតទេ។

អាជ្ញាធរបានឲ្យដឹងថា ដោយឃើញថាផ្លូវខាងលើប្រជាពលរដ្ឋត្រូវការធ្វើដំណើរឆ្លងកាត់នៅទីនោះច្រើន បង្កការស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃ ផ្លូវតូចចង្អៀត ទើបអាជ្ញាធរចុះពិនិត្យ និងធ្វើសេចក្ដីជូនដំណឹងដល់អ្នកដែលរស់នៅ ក៏ដូចជាលក់ដូរនៅទីនោះ ចូលរួមសហការដើម្បីបើកផ្លូវឲ្យធំទូលាយ។

លោក ប៉ាង លីដា បានឲ្យដឹងថា ផ្លូវខាងលើមានប្រវែងប្រមាណ ២ ០០០ ម៉ែត្រ និងទទឹង ១៨ ម៉ែត្រ ដែលឆ្លងកាត់ភូមិចំនួន ៣ គឺ ភូមិព្រៃព្រីងជាង ២ ភូមិជម្ពូវ័ន ២ និងភូមិត្រពាំងពោធិ៍ ស្ថិតក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដោយចាប់ពីផ្លូវជាតិលេខ ៤ រហូតទៅដល់ព្រំប្រទល់ជាមួយសង្កាត់សំរោងក្រោម។

អាជ្ញាធរ បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការក្នុងការបើកផ្លូវមួយខ្សែនេះឲ្យធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ៕
អត្ថបទ ៖ សុខា





-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៩ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ