ព័ត៌មានជាតិ
ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានចុះណែនាំដល់ទីតាំងមូលដ្ឋាន ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងតាមស្ថានីយប្រេងឥន្ធនៈ ២៩ទីតាំង ឱ្យមានត្រៀមឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួន ដើម្បីបង្ការហានិភ័យដោយអគ្គិភ័យឆាបឆេះលំនៅឋាន និងទីតាំងផ្សេងៗជាយថាហេតុ។

ការណែនាំនេះ ធ្វើឡើងស្របពេលថ្មីៗ នៅតាមបណ្តាទីក្រុង ជនបទ និងតំបន់មួយចំនួនត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសម្បែង និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួន នឹងបង្កឡើងដោយឆ្លងចរន្តអគ្គិសនីផ្សេងផ្សេង រួមទាំងការធ្វេសប្រហែសរបស់ម្ចាស់លំនៅឋានផងដែរ។
លោក មឿង សុខផល ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការនគបាលខេត្តមណ្ឌគិរី បានឱ្យដឹងថា ការណែនាំនេះ ធ្វើឡើងតាមការបញ្ហាញពី លោក ឡោ សុខា ស្នងការនគរបាលខេត្ត ដោយសម្ថតកិច្ចជំនាញបានចុះណែនាំទៅដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន សរុបចំនួន ២៩ទីតាំង ឱ្យមានបំពាក់បំពង់ពន្លត់អគ្គិភ័យរៀងៗខ្លួន ព្រោះខ្លាចបង្កអគ្គីភ័យកើតឡើងបណ្តាលមកពីមូលហេតុជាច្រើនដូចជា ការឆ្លងចរន្តអគ្គីសនី (ផ្ទុះសេខ្សែភ្លើង) ,ផ្ទុះហ្គាស, លួចដុត, និងការធ្វេសប្រហេសផ្សេងៗ។ល។

លោក មឿង សុខផល បន្ថែមថា ដោយបានអនុវត្តតាមការចង្អុលបង្ហាញបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានបញ្ជាឱ្យប្រចាំការត្រៀមចេញរថយន្តសង្រ្គោះ២៤/២៤ម៉ោង ដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គិភ័យឆាបឆេះ ដោយមូលហេតុផ្សេងៗ។ លោកបានបញ្ជាក់ទៀត ថា សម្ថតកិច្ចជំនាញកំពុងបន្តចុះផ្សព្វផ្សាយតាមបណ្តាក្រុង ស្រុក បន្ថែមទៀតទៅដល់ប្រជាពលរដ្ឋដើម្បីយល់ដឹងអំពីវិធានការបង្កា និងពន្លត់អគ្គិភ័យបឋមជាពិសេសតាមគោលដៅដែលងាយរងគ្រោះ នឹងបញ្ជាក់ពីលេខទូរសព្ទជំនាញសម្រាប់ទំនាក់ទំនងជូនប្រជាពលរដ្ឋទូរទាំងខេត្តផងដែរ។

ក្នុងនាមស្នងការនគរបាលខេត្តមណ្ឌលគិរី បានអំពាវនាវ និងសូមណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបមេត្តាជួយសម្អាតព្រៃដែលនៅជុំវិញផ្ទះដីឡូដ៍ និងតចរន្តអគ្គីសនីឱ្យត្រូវតាមបច្ចេកទេស ជាពិសេស ការប្រើប្រាស់កំប៉ុងហ្គាសតូចៗ ប្រុងប្រយ័ត្នរាល់ការចម្អិនអាហាត្រូវតែកាច់ ឬដោះកំប៉ុងចេញពីចង្រ្កានបិទវាន់ហ្គាស់អោយជិត បិទប៉ារ៉ែតភ្លើង និងកុងតាក់ភ្លើងមុនចាកចេញផងដែរ៕

អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ