Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

បានផុស

នៅ

កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង នៅ​លើ​បណ្ដោយ​មហាវិថី សម្តេច​តេ​ជោ ហៅ​ផ្លូវ ៦០ ម៉ែត្រ ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០២៥ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នគរបាល​ជំនាញ​ចុះ​អនុវត្ត បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​នាយ​ឧត្ដម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ចម្រុះ បាន​សហការ​បន្ត​ចុះ​ដាក់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ត្រួតពិនិត្យ​លើ​អ្នក​បើកបរ​យានយន្ត​ដែល​មាន​ជាតិ​ស្រវឹង​តាម​បណ្ដោយ​មហាវិថី សម្តេច​តេ​ជោ ហៅ​ផ្លូវ ៦០ ម៉ែត្រ ត្រង់​ចំណុច​មុខ​បុរី​ជីបម៉ុង ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​ចុះ​អនុវត្ត​ច្បាប់ និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នេះ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ចាន់ គ្រឹស្នា ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​កងកម្លាំង​ចម្រុះ ៧៧ នាក់។

លទ្ធផល នៃ​កិច្ច​សហប្រតិបត្តិការ​មាន​យានយន្ត​ឆ្លងកាត់​ចំនួន ៨៥ គ្រឿង យានយន្ត​ល្មើស​ជាតិ​អាល់កុល​ចំនួន ០៤ គ្រឿង (រថយន្ត ០១ គ្រឿង ម៉ូតូ​ចំនួន ០៣ គ្រឿង) កម្រិត​ចាប់ពី ០.២៥ ដល់ ០.៣៩mg/L មាន​ចំនួន ០១ គ្រឿង អ្នកបើកបរ​ម៉ូតូ ០១ នាក់។ កម្រិត​ចាប់ពី ០.៤០ ឡើង សរុប​ចំនួន ០៣ គ្រឿង អ្នកបើកបរ​ម៉ូតូ ០២ នាក់ និង​បើកបរ​រថយន្ត ០១ នាក់។

សូម​បញ្ជាក់​ថា ចំពោះ​រថយន្ត និង​ម៉ូតូ ដែល​ល្មើសច្បាប់ ហើយ​ម្ចាស់​បើកបរ​ក្នុង​ស្ថានភាព​មាន​ជាតិ​ស្រវឹង​នោះ ត្រូវ​នាំ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ដើម្បី​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ ចូលខ្លួន​ដោះស្រាយ និង​បង់​ផាក​ពិន័យ​តាមច្បាប់៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៨ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម