ព័ត៌មានជាតិ
រង្វង់មូលទូកមាសខេត្តកំពង់ឆ្នាំងនឹងកសាងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ
រង្វង់មូលទូកមាស គឺជាសមិទ្ធផលថ្មីមួយទៀតដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងបាននឹងកំពុងកសាងឡើងយ៉ាងយកចិត្តទុកដាក់អស់រយៈពេល២ឆ្នាំហើយស្ថិតនៅក្នុងភូមិទី៦ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងបានកំពុងជំរុញកសាងឲ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
មន្ត្រីសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា និមិត្តសញ្ញាទូកមាសនេះ មានដឹកកសិផលផ្សេងៗរបស់ប្រជាកសិករតំណាងឱ្យការរីកចម្រើនលូតលាស់លើគ្រប់វិស័យរបស់ប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ។ រង្វង់មូលទូកមាសនេះបានចាប់កសាងឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្វាគមន៍បុណ្យទន្លេនៅក្នុងខេត្តកំពង់ឆ្នាំង ។

តាមគម្រោងប្លង់កសាងរង្វង់មូលទូកមាស ដែលមានចុះហត្ថលេខាគ្រប់ស្ថាប័នពាក់ព័ន្ធ រួមនិងអភិបាលខេត្តកំពង់ឆ្នាំង និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា រង្វង់មូលទូកមាសនេះមានបរិវេណដ៏ធំទូលាយ មានសួនច្បារមានដាំដើមឈើជុំវិញមាន ផ្លូវចំនួន៦ខ្សែ ចេញពីផ្លូវជាតិលេខ៥មកប្រសព្វគ្នានៅចំណុចរង្វង់មូលនេះ ដែលអាចបង្កើតបាននូវរមណីយដ្ឋានទេសចរណ៍ដល់ស្រស់ត្រកាលគួរឱ្យទាក់ ទាញមួយសម្រាប់ភ្ញៀវ ទេសចរគ្រប់ រូបដែលបានធ្វើ ដំណើរមកកាន់ទឹក ដី ឬទ្ធីសែន នាងកង្រី នៃខេត្តកំពង់ឆ្នាំង។

តាមការពិនិត្យតាមដានដោយផ្ទាល់ក្នុងរយៈពេលចុងក្រោយនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានខិតខំជំរុញការកសាងផ្លូវបេតុងយ៉ាងសកម្មនិងរឹងមាំជុំវិញរង្វង់មូលទូកមាសនេះ
ដែលគិតមកឡើងពេលនេះការកសាងផ្លូវបេតុងធ្វើបានប្រមាណ៥០% ហើយ ។ ជាមួយគ្នានេះដែររដ្ឋបាលខេត្តក៏បានជំរុញការកសាងសួនច្បារតាមផ្លូវប្រសព្វគ្នានៅជុំវិញរង្វង់រង្វង់មូលទូកមាសនេះ និងដាំដើមឈើប្រណិតនានាមួយចំនួនផងដែរ ។ ដោយឡែកនៅពេលយប់រដ្ឋបាលខេត្តក៏បានតាំងភ្លើងចម្រុះពណ៌លំអររង្វង់មូលទូកមាសឲ្យមា នសម្រស់យ៉ាងល្អសោភាផងដែរ។

សមិទ្ធិផលថ្មី១នេះបានបញ្ជាក់យ៉ាងច្បាស់នូវភាពរីកចម្រើនឥតឈប់ឈររបស់ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋរស់នៅតាមបណ្ដាលខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុ ជា កាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព៕
អត្ថបទ ៖ ឈៀងថារិទ្ធ





-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ