Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជា្រវជាមួយសាកលវិទ្យាល័យប៉េកាំង។ នេះបើតាមការផុសរបស់ផេកក្រសួងអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងអំឡុងពេលរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យប៉េកាំង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសជួបពិភាក្សានោះ លោកស្រីសាស្ត្រាចារ្យ នីង ឈិ (Prof. NING Qi) សាកលវិទ្យាធិការរង និងជាប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជា នៃសាកលវិទ្យាល័យប៉េកាំង (PEKING University) សាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងពីគោលបំណង៣។ ទី១ ការពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយថ្នាក់ឧត្តមសិក្សា៖ វិទ្យាសាស្រ្តសង្គម វប្បធម៌ និងអរិយ៍ធម៌ ដើម្បីពង្រឹងកិច្ចសហប្រត្តិការភាពជាដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងរាជបណ្ឌិត្យសភាកម្ពុជា។ ទី២ កាលានុវត្តភាពរបស់សហគ្រាសវិនិយោគចិននៅកម្ពុជា និងទី៣ ការផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។

ឆ្លើយតបនឹងគោលបំណងទាំង៣ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ ដល់ប្រតិភូនៃសាកលវិទ្យាល័យប៉េកាំង ដែលធ្វើទស្សនសិក្សាកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិការស្រាវជ្រាវលើវិស័យអប់រំ និងជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជាចិន ក្នុងគោលដៅរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកបណ្ឌិតបញ្ជាក់ថា៖ “ប្រទេសកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី និងគាំទ្រចំពោះគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចសហប្រត្តិការស្រាវជ្រាវជាមួយសាកលវិទ្យាល័យប៉េកាំងផងដែរ”

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលតែងតែជួយគាំទ្រលើគ្រប់វិស័យដល់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេស ចំពោះវិស័យអប់រំផ្ទាល់ ដោយក្រសួងអប់រំចិន តែងតែបន្តគាំទ្រ និងចូលរួមសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា។ ទាំងនេះ ជាកត្តាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

យ៉ាងណា ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ន មានបណ្ឌិតកម្ពុជា២រូប ដោយម្នាក់ បានធ្វើការជាគ្រូបង្រៀននៅ ខេត្តហ្គ័ងចូវ និងម្នាក់ទៀតជាគ្រូបង្រៀននៅទីក្រុងសៀងហៃ ក៏ដូចជាមាននិស្សិតកម្ពុជាសរុបចំនួន ១៤នាក់ ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម