ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច
រដ្ឋបាលខណ្ឌចំការមន បានចុះសិក្សាគម្រោងអភិវឌ្ឍន៍ភូមិ-ឃុំ-សង្កាត់ ឆ្នាំ ២០២៥ ដើម្បីដាក់ឲ្យក្រុមហ៊ុនឯកជនដេញថ្លៃទៅលើការជួសជុលផ្លូវ និងដាក់លូ នៅក្នុងសង្កាត់ចំនួន ០២។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក ហ៊ត វ៉ាន់ធី អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយរដ្ឋបាលសង្កាត់ទួលទំពូងទី ១ និងសង្កាត់ទួលទំពូងទី ២ ចុះសិក្សាគម្រោងអភិវឌ្ឍន៍មូលនិធិសង្កាត់ ឆ្នាំ ២០២៥។

លោក ហ៊ត វ៉ាន់ធី អភិបាលរង បានឲ្យដឹងថា ការចុះមកសិក្សានៅព្រឹកមិញនេះដែរ ដើម្បីអភិវឌ្ឍន៍ភូមិ-ឃុំ-សង្កាត់ ឆ្នាំ ២០២៥ ដែលត្រូវដាក់ឲ្យក្រុមហ៊ុនឯកជនដេញថ្លៃក្នុងការជួសជុលផ្លូវឲ្យស្អាតឡើងវិញ ក៏ដូចជាដាក់ជាលូ រំដោះការជន់លិចជំនន់ទឹកភ្លៀងជាដើម។

លោកអភិបាលរង បានបន្តថា ក្នុងនោះរួមមាន ៖ សង្កាត់ទួលទំពូងទី ០១ មានចំនួន ០២ គម្រោង ដាក់លូផ្លូវលេខ ៤៨០ ប្រវែង ១២៧ ម៉ែត្រ , ជួសជុលផ្លូវលេខ ៤៦៨ មានប្រវែង ១៥៥ ម៉ែត្រ និងសង្កាត់ទួលទំពូងទី ០២ មានចំនួន ០៣ គម្រោង ដោយមានការជួសជុលផ្លូវលេខ ៤៥៤ ប្រវែង ៣០៣ ម៉ែត្រ , ផ្លូវលេខ ៤៥៦ ប្រវែង ៣៣៥ ម៉ែត្រ និងផ្លូវលេខ ១៦៧ ប្រវែង ៥៤ ម៉ែត្រ។

លោក សារិន អាជីវករលក់ម៉ូតូ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងក្តីរីករាយនៅពេលបានឃើញអាជ្ញាធរចុះមកសិក្សាផ្លូវដែលកំពុងរងការខូចខាត និងដាក់លូ ដើម្បីរំដោះទឹកជន់លិច។

លោក សារិន ក៏បានឲ្យដឹងថា ផ្លូវមួយចំនួននៅក្បែរកន្លែងគាត់រស់នៅ ភាគច្រើនខូចស្ទើរតែទាំងស្រុងទៅហើយ។ ក្នុងនោះ នៅតាមកន្លែងមួយចំនួនមានជង្ហុកទឹកដក់ ក៏ដូចជាស្ទះលូថែមទៀត។ យ៉ាងណា នៅពេលអាជ្ញាធរចុះទៅសិក្សា ដើម្បីជួសជុលឡើងវិញបែបនេះ រូបគាត់ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត មានក្តីរីករាយជាខ្លាំង ដែលនៅពេលឆាប់នេះ នឹងលែងមានផ្លូវខូច ហើយប្រព័ន្ធលូក៏លែងស្ទះផងដែរ។

ជាមួយនេះ លោក ហ៊ន វ៉ាន់ធី អភិបាលរងខណ្ឌចំការមន ក៏បានសំណូមពរប្រជាពលរដ្ឋឲ្យមានការអធ្យាស្រ័យផង ព្រោះថាទាក់ទិនជាមួយរឿងនេះ អាជ្ញាធរកំពុងដុតដៃដុតជើងលើការជួសជុល ដាក់លូថ្មី ឲ្យបានឆាប់រហ័ស កុំឲ្យកើតមានគ្រោះថ្នាក់ដោយសារផ្លូវជង្ហុក និងលែងឲ្យមានទឹកលិចទៀតនោះហើយ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី