Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ បញ្ជូន​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ជិត​ ​១ម៉ឺន​ហិកតា​ តាម​ការ​ស្នើសុំ​ពីអាជ្ញាធរ​​ខេត្ត​ព្រៃវែង​

បានផុស

នៅ

បន្ទាប់ពី​មាន​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ នារសៀលថ្ងៃទី​២២​ ខែមករា​​ ឆ្នាំ​២០២៥​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​ វ៉ៃកូ​ ជំហាន​១​ ស្ថិតក្នុង​ឃុំមហាលាភ ស្រុកកោះសូទិន ដើម្បី​បូម​ទឹក​ជួយសង្គ្រោះស្រូវប្រាំងជិត​ ១ម៉ឺន​ហិកតា របស់​ប្រជាកសិករ​ចំនួន​ ១៣ឃុំ​ ក្នុង​ស្រុក​ចំនួន​ ៣ នៃ​ខេត្តព្រៃវែង​ ដែលប្រឈមនឹងការខ្វះទឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​អមដំណើរ​លោក​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ និង ​សួន សុម៉ាលីន អភិបាលខេត្ត​ព្រៃវែង​ និង​លោក ស្បោង​ សារ៉ាត់​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តព្រៃវែង​ អញ្ជើញ​ចុះ​ពិនិត្យ​លិទ្ធភាព​នៃការបូម​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​នេះដែរ​​ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ បានឱ្យដឹងថា​ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​ វ៉ៃកូ​ ជំហាន​១​ មាន​ម៉ូទ័រ​អគ្គិសនី​ខ្នាត​ធំ​ ចំនួន​៩គ្រឿង​ ដោយ​ក្នុង​ ​១គ្រឿង​មាន​លទ្ធភាព​បញ្ជូន​ទឹក​បាន​ចំនួន​ ១៤០០០ម៉ែត្រគូប​ ក្នុង​ ​១ម៉ោង​ និង​ប្រេីប្រាស់​ថាមពល​អគ្គិសនី​អស់​ចំនួន​ ៤៦០​គីឡូវ៉ាត់​ ក្នុង​ ​១ម៉ោង​ ចំពោះ​កម្លាំង​​​បញ្ជូន​ទឹក​វិញ​ គឺ​មាន​ចម្ងាយ​ជាង​ ​១០០គីឡូម៉ែត្រ​ឯណោះ​ ។

លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ បាន​បន្ត​ថា​ ប្រព័ន្ធ​ធារាសាស្ត្រ​​ស្រោចស្រព​វ៉ៃកូ​ជំហាន១ នេះ​ មានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុង​ខេត្ត​កំពង់ចាម​ ជាពិសេស​បំផុត​នោះ​ គឺ​ខេត្តព្រៃវែង និង​ខេត្ត​ស្វាយរៀង ដែល​តែងតែ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ សម្រាប់​ប្រជាកសិករ​យេីង​ធ្វើ​ស្រែ​នៅ​រដូវ​ប្រាំង​ ក៏ដូចជា​ការ​​បង្កបង្កេីនផល​ដំណាំ​ផ្សេងៗ​ ផងដែរ​៕

អត្ថបទ​​៖​​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម