ព័ត៌មានជាតិ
ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ
អញ្ជើញបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត បន្តត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកបើកបរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ខាងមុខនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។ ការណែនាំនេះ គឺបន្ទាបពីសម្ដេចបានសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹង បន្តកើតឡើងជាញឹកញាប់។

សម្ដេចធិបតី មានប្រសាសន៍ដូច្នេះថា៖ «បានក្រាបបន្តិច ប៉ុន្តែប៉ុន្មានថ្ងៃនេះ ចាប់ផ្ដើមងើបឡើងវិញ ដូច្នេះសូមត្រួតពិនិត្យមើលជាតិ ស្រវឹងឡើងវិញ ហើយជាពិសេសក្នុងពេលប៉ុន្មានថ្ងៃចូលឆ្នាំចិន ដែលគេថា ចូលឆ្នាំចិន ស្រវឹងខ្មែរ ពិសេសក្នុងការប្រើប្រាស់ពេលយប់»។
ភ្ជាប់គ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបន្តជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោគលើទូរសព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុវត្តកន្លងមករបស់ក្រសួងសាធារណការ ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ និងឈានទៅដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតអតិបរមា៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា