ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសាលារាជធានីភ្នំពេញដាក់រនាំងពុះចែកទ្រូងផ្លូវនៅផ្លូវ៦០ម៉ែត្រ បន្ទាប់ពីឃើញមានករណីគ្រោះថ្នាក់នៅលើផ្លូវនេះកើតឡើងច្រើន។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដោយចង្អុលបង្ហាញទៅអភិបាលរាជធានីរៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវខាងលើ ជាមួយការបង្កើនការប្រុងប្រយ័ត្ន ការអនុវត្តន៍ច្បាប់ និងត្រួតពិនិត្យជាតិស្រវឹង។

សម្ដេចថា៖ «ផ្លូវ៦០ម៉ែត្រនេះត្រូវរៀបចំ។ ថ្ងៃមិញឯកឧត្តម ឃួង ស្រេង គាត់បានបញ្ជាក់ថាឱ្យរៀបចំដែកដាក់កណ្ដាលផ្លូវហ្នឹងទៅ»។
គួរឱ្យដឹងដែរថាកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បានក្លាយជាចំណុចចាប់អារម្មណ៍មួយបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាបន្តបន្ទាប់លើផ្លូវដ៏ធំមួយនេះ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បង្កឡើងអ្នកបើកបររថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង បានរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកម៉ូតូមួយគ្រឿងដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យភាគីម៉ូតូ ស្លាប់៣នាក់ (ឪពុក និងកូន២នាក់) រួមទាំងប្រពន្ធរងរបួសធ្ងន់។
ក្រោយគ្រោះថ្នាក់នេះស្នងការរាជធានីភ្នំពេញបានចាប់ផ្ដើមដាកកាម៉េរ៉ាចាប់ល្បឿន និងចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជាបន្តបន្ទាប់ផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


