Connect with us

ព័ត៌មានជាតិ

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

បានផុស

នៅ

កែប ៖ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥នេះលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែបនៅសាលប្រជុំសេះសរខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប មានប្រសាសន៍ថា រដ្ឋបាលខេត្តកែបមួយឆ្នាំកន្លងទៅនេះ បានរៀបចំដំណើរអភិវឌ្ឍន៍របស់ខ្លួនចំទិសល្អ តាមរយៈការសម្រេចបាននូវសមិទ្ធផលនានា ដែលសមស្របជាមួយសក្តានុពលលើវិស័យទេសចរណ៍ដែលខេត្តនេះមាន។

លោក សាយ សំអាល់ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ខេត្តកែបជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្តត្រូវផ្តោតសំខាន់ទៅលើខឿនយុទ្ធសាស្ត្រ ដោយកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ រួមទាំងអនាម័យបរិស្ថានតាមតំបន់ឆ្នេរទៀតផង តួយ៉ាងកន្លងមក ខេត្តកែបសម្រេចបានជាស្ថាពរ នូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ផែទេសចរណ៍កោះទន្សាយទាំងលើគោក និងលើកោះ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងប្រមាណជាង១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលធំៗ ជាច្រើនទៀត ក្នុងនោះឆ្នេរតេជោសន្តិភាពកែប ក៏ជាទីតាំងដ៏មានសក្កានុពលក្នុងការស្រូបទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកែបកាន់តែច្រើនផងដែរ។

សក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប មានភាពរីកចម្រើនកាន់តែខ្លាំង បានកែប្រែមុខមាត់ខេត្តកែប អោយល្បីល្បាញ និងទទួលបានកេរ្តិ៍ឈ្មោះ ជាតារារះនៅទិសនារតី និងជាខេត្តដែលមានឆ្នេរខ្សាច់ស្អាតដាច់គេថែមទៀត។

ក្រៅពីសក្តានុពលវិស័យទេសចរណ៍  ដោយឡែក ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោលនយោបាយជាតិ រួមទាំងចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល  លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ បន្តរួមគ្នាគិតគួរដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឆ្លើយតបឱ្យទាន់សភាពការ នឹងតម្រូវការសេវាចំបាច់នានា ឱ្យដល់មូលដ្ឋាន ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៤ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម