ព័ត៌មានជាតិ
អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប
កែប ៖ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥នេះ រូបសំណាកនេះត្រូវបានសម្ពោធជាផ្លូវការដែលមានទីតាំងនៅតាមបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែបផ្លូវចូលកែបវេស នៅក្រោមធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
លោក សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានលើកឡើងថា រូបសំណាក ដែលមានកម្ពស់៥.៧ម៉ែត្រ រចនាឡើងពីថ្មភ្នំ ក្រុមការងារជំនាញបានចំណាយពេលជាង ២២,០០០ម៉ោង ដើម្បីផ្គុំបំណែកថ្មចំនួន ២,២៤០ដុំ ឲ្យចេញជារូបរាង្គឡើង ដោយរូបសំណាកនេះ ត្រូវបានហៅថា អាណាចក្រផ្កាថ្ម។
រូបសំណាកនេះ ជាតឹកតាងមួយបញ្ជាក់ពីសក្តានុពលខេត្តតំបន់សមុទ្រកម្ពុជាពិសេសខេត្តកែប ដែលមានសក្តានុពលគ្រប់គ្រាន់សម្រាប់វិស័យទេសចរណ៍ទាំងលើគោក និងក្នុងបាតសមុទ្រ។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រូបសំណាក អាណាចក្រផ្កាថ្ម នេះជាស្នាដៃស្ថាបត្យករដែលបង្កប់ទៅដោយសិល្បៈ ហើយនេះជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ដែលយើងរួមគ្នាសម្រេចបាន និងដាក់តាំងបង្ហាញតាមតំបន់សមុទ្រកម្ពុជារបស់យើង។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីបានបញ្ជាក់ថា ផ្កាថ្មមានដុះច្រើននៅតាមបណ្តាកោះនៃខេត្តតំបន់សមុទ្រកម្ពុជា ហើយសមុទ្រកែបក៏សម្បួរដែរ ហើយនេះជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញមួយដែរ។
លោក ជេហ្វ មូន (Jef Moons) ម្ចាស់រូបសំណាក អាណាចក្រផ្កាថ្ម លើកឡើងថា ជាមួយក្តីសង្ឃឹម អាណាចក្រផ្កាថ្ម នឹងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីអោយចូលមកលេងកម្សាន្តខេត្តកែប។
លោកបញ្ជាក់ថា យើងកំពុងសំលឹងមើលទៅថ្ងៃអនាគត ជាមួយគម្រោងដ៏គួរអោយរំភើបមួយ ដែលផ្តោតលើវិចិត្រសាលសមុទ្រកែប ជាសារមន្ទីរក្រោមទឹកដ៏មានសក្តានុពល ក្នុងភាពជាដៃគូជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា(MCC)៕
ដោយ ៖ សឹង រ៉ាត់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់