ព័ត៌មានជាតិ
UNDP វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និងប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា
ភ្នំពេញ ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា មុននឹងចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោកស្រី Alissar Chaker បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ លើកគ្រប់វិស័យ។ ជាមួយគ្នានោះ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃលទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥។
លោកស្រី Alissar Chaker បានបញ្ចាក់ទៀតថា UNDP នៅបន្តគាំទ្រដល់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមទាំងក្នុងគោលដៅសកម្មភាពមីន ក៏ដូចជាបន្តគាំទ្រដល់ការរៀបចំគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣០ តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Alissar Chaker និងសហការីនៃកម្មវិធីអភិវឌ្ឍន៍អង្គការប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា សម្រាប់ភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ ផងដែរ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ UNDP សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា រួមជាមួយប្រទេសជាមិត្តដទៃទៀត៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ