Connect with us

ព័ត៌មានជាតិ

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

បានផុស

នៅ

ផែ​​កំពង់កណ្តាល​តាម​បណ្តោយ​ផ្លូវ​មាត់​ព្រែក​កំពត ​ជា​ទីតាំង​បោះដុំ​និង​ចែក​ចាយ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​ប្រចាំ​ខេត្ត​កំពត។

តាំង​ពីយប់​ស្រាងៗ​ ​ទូករបស់ប្រជានេសាទ​ដែល​បាន​ចេញទៅ​នេសាទ​នៅសមុទ្រ ​បានចាប់ផ្តើមវិល​​​ចូលផែវិញ ដោយ​នាំ​មកជាមួយ​​​គ្រឿង​​សមុទ្រ​ស្រស់ៗ​​ទើប​នេសាទបាន​ ដើម្បី​​បោះ​ចែកចាយ​លក់​ដល់ពលរដ្ឋ​និង​​​អាជីវករ​យក​ទៅ​​បោះ​លក់បន្តតាមទីផ្សារ​​មាន​ដូចជា​មឹក ក្តាម បង្គា ត្រី​ និង​អាហារ​សមុទ្រ​ផ្សេង​ទៀត។

ខណៈ​ដែល​ក្រុម​ការងារ​កម្ពុជាថ្មី​ចុះ​ទៅ​ធ្វើ​សេចក្តី​រាយការណ៍​នៅម៉ោងជាង ៨ ព្រឹកកាលពីម្សិលមិញនេះ សភាព​នៅ​ផែ​ហាក់​​មាន​ភាព​ស្ងប់ស្ងាត់។ ប៉ុន្តែ​បើ​តាម​ក្រុម​អាជីវករ​បាន​អះអាង​ប្រាប់​ថា សភាព​អ៊ូអរ​គឺ​មាន​ចាប់​ពី​ម៉ោង ៣ ភ្លឺ រហូត​ដល់ព្រឹក​​ព្រលឹម​ ខណៈ​ដែល​​​ពលរដ្ឋ​មកពី​គ្រប់ទិសទី​បាន​មក​រង់ចាំ​ទិញ​គ្រឿង​សមុទ្រ​ស្រស់ៗ​ពី​អ្នក​នេសាទ​ដែល​ទើប​លើក​ចុះ​ពី​​ទូកថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែ​កំពង់កណ្តាល​ពី​មុន​មាន​ទីតាំង​នៅ​ក្បែរ​ស្ពាន​ចាស់ ក្រោយ​មក​អាជ្ញាធរខេត្ត​បាន​ប្តូរ​​ទៅ​ទីតាំង​ថ្មី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រែក​កំពត​ហួស​សាលា​ខេត្ត​កំពត​បន្តិច។ បើ​តាមក្រុម​​អាជីវករដែល​កម្ពុជាថ្មី​បាន​សាកសួរ មិនថាពលរដ្ឋក្នុង​ខេត្ត រួមទាំង​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ខេត្ត​កំពត ​តែងតែ​ចូល​រក​រក​ទិញ​គ្រឿង​សមុទ្រ​ស្រស់ៗ​នៅ​ផែ​ចុះទូក​​នេះ ខណៈ​តម្លៃ​គ្រឿង​សមុទ្លក់​នៅ​ទីនេះ​ធូរ​ថ្លៃ​ជាង​តាម​ទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ និង ហ្សេលេនស្គី ផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុក

អត្ថាធិប្បាយ១៩ នាទីutes មុន

តើទំនាក់ទំនងល្អកម្ពុជា-វៀតណាម-ឡាវ មានសារៈសំខាន់បែបណាចំពោះប្រជាជនប្រទេសទាំងបី និងក្នុងតំបន់?

អង្គរក្ស
សន្តិសុខសង្គម៣៨ នាទីutes មុន

មន្ត្រីអង្គរក្សដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន​បុរសជាប្តី​ម្នាក់​ ករណី​ប្រើហិង្សាបង្ករបួសស្នាមលើប្រពន្ធ

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍២២ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម១៨ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

សន្តិសុខសង្គម១១ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

អង្គរក្ស
សន្តិសុខសង្គម៣៨ នាទីutes មុន

មន្ត្រីអង្គរក្សដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម