ព័ត៌មានជាតិ
អ្នកលក់ដើមផ្កាអង្គាសីលនៅក្រុងបាត់ដំបងឆ្នាំនេះ ព្រួយបារម្ភខ្លាចផ្ការីកមិនទាន់ថ្ងៃចូលឆ្នាំចិន
បុរសវ័យចំណាស់ម្នាក់ដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ កំពុងមានការព្រួយបារម្ភក្រែងដើមផ្កាអង្គាសីល ចេញផ្កាមិនទាន់ថ្ងៃចូលឆ្នាំចិន ដោយសារតែរាល់ឆ្នាំគឺចូលឆ្នាំចិននៅខែកុម្ភៈ ដោយឡែកនៅឆ្នាំនេះគឺចូលឆ្នាំនៅចុងខែមករាទៅវិញ។
កំពុងអង្គុយទទួលទានបាយជាមួយប្រពន្ធនិងកូនៗ ខាងក្រោយដើមផ្កាអង្គាសីលនាដងស្ទឹងសង្កែត្រើយខាងកើត ក្រុងបាត់ដំបង លោក សែន វិសាល បានរៀបរាប់ថា មែកផ្កាទាំងនេះគឺលោកបាននាំគ្នាឡើងទៅកាប់នៅជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ ដោយដើមផ្កាអង្គាសីលធំៗណាស់ ហើយលោកបានកាត់យកតែមេឃតូចៗមកលក់តែប៉ុណ្ណោះ ដើម្បីទុកឲ្យដើមលូតលាស់សារជាថ្មីទៅឆ្នាំក្រោយ។
ការដឹកចេញមកកាន់ខេត្តបាត់ដំបងគឺត្រូវសហការគ្នាជួលរថយន្តធំៗក្នុងមួយដឹកពី ៦០ ម៉ឺនទៅ ៧០ ម៉ឺន ទើបមកដល់ក្រុងបាត់ដំបង។ នេះបើតាមលោក សែន វិសាល។
រាល់ឆ្នាំគឺចូលឆ្នាំចិននៅក្នុងអំឡុងសប្តាហ៍ទី ២ នៃខែកុម្ភៈ ប៉ុន្តែសម្រាប់ឆ្នាំនេះគឺចូលឆ្នាំនៅថ្ងៃទី ២៨ ខែមករាទៅវិញ ដូច្នេះលោកក៏មានការព្រួយបារម្ភខ្លាចផ្កាអង្គាសីលរីកមិនទាន់ថ្ងៃចូលឆ្នាំ បើដូច្នោះមែនគឺមែកផ្កាទាំងអស់នឹងត្រូវបោះចោលជាមិនខាន។
លោក សែន វិសាល បានអះអាងថា មែកផ្កាទាំងនេះគឺត្រូវយកចិត្តទុកដាក់ បាញ់ទឹកថែទាំយ៉ាងខ្លាំងជាទីបំផុត ដើម្បីឲ្យផ្ការីកទាន់ថ្ងៃចូលឆ្នាំប្រពៃណីចិន។
ជាចុងក្រោយលោកគិតថា បច្ចុប្បន្ននៅតាមផ្ទះនីមួយៗគឺសម្បូរដាំដើមអង្គាសីលពណ៌លឿងពណ៌ក្រហមដែលនាំចូលពីប្រទេសជិតខាង ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏លោករស់នៅខេត្តពោធិ៍សាត់គឺជាទម្លាប់ទៅហើយ ក្នុងការកាប់មែកផ្កាអង្គាសីលយកមកលក់តាមខេត្ត ទោះបីជាបានកម្រៃតិចតួចត្រឡប់ទៅផ្ទះវិញក៏ដោយ៕
អត្ថបទ : សោ និយមរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់