ព័ត៌មានជាតិ
ក្រសួងអប់រំ និងអង្គការ Save The Children ធ្វើទស្សនកិច្ចសិក្សានៅតាមសាលា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារក្នុងសាលារៀន
អង្គការ Save the Children ប្រចាំកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម និងមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើទស្សនកិច្ចសិក្សានៅតាមសាលា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារក្នុងសាលារៀន ដែលជាទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍រវាងសាលារៀនគម្រូ និងសាលារៀនដែលចុះធ្វើទស្សនកិច្ច ដែលធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ទស្សនកិច្ចនេះ មានគោលបំណងសិក្សា និងឆ្លុះបញ្ចាំងពីការអនុវត្តល្អពីសាលាគម្រូ ជួយសម្រួលដល់ការចែករំលែកបទពិសោធន៍ សម្រាប់ការកសាងសមត្ថភាពរបស់អ្នកពាក់ព័ន្ធក្នុងសាលា និងការពង្រឹងយន្តការការពារកុមារក្នុងសាលាសាម៉ី និងរៀបចំផែនការសម្រាប់ពង្រីកការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការអនុវត្តល្អៗ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការការពារ និងសុវត្ថិភាពកុមារ។ ទស្សនកិច្ចនេះ ក៏មានការគាំទ្រដោយក្រសួងការបរទេសជប៉ុន និងមានអ្នកចូលរួមចំនួន ៩០៣នាក់ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាកុមារចំនួន៤៧៣ នាក់ និងសមាជិកគណៈកម្មការគ្រប់គ្រងសាលារៀនចំនួន៤៣០ នាក់ មកពីសាលាដែលចុះធ្វើទស្សនកិច្ចចំនួន២៩ ទៅកាន់សាលាបឋមសិក្សាគម្រូចំនួន១៤ ផងដែរ។

ជាមួយគ្នានេះ លោកស្រី ទិន ដាវិន មន្តី្រនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា បានចាត់ទុកថា ជាឱកាសដ៏សំខាន់ខ្លាំង សម្រាប់ធ្វើឱ្យគណៈកម្មការគ្រប់គ្រងសាលារៀន គ្រូបង្គោលកិច្ចការពារកុមារ និងក្រុមប្រឹក្សាកុមារ មានអាចស្វែងយល់ ផ្លាស់ប្តូរបទពិសោធអំពីចំណុច ខ្លាំង និងចំណុចប្រឈម ដែលត្រូវពង្រឹងគ្នាទៅវិញទៅមក។ លោកស្រី បន្តថា សាលារៀនទាំង៤៣ គាំទ្រដោយគម្រោងលុបបំបាត់អំពើហិង្សាលើកុមារក្នុងសាលារៀន (EVACiS) នឹងរៀបចំឱ្យមានផែនការអភិវឌ្ឍសាលារៀងៗខ្លួន ដែលគិតគូរទាក់ទងទៅនឹងការលុបបំបាត់អំពើហិង្សានានា ចំពោះកុមារនៅក្នុងសាលារៀន។ លោកស្រីថា៖ «ការរួបរួមគ្នាពីអ្នកពាក់ព័ន្ធដើម្បីគិតគូរដោះស្រាយរាល់កង្វល់របស់កុមារ ពិតជាមានផលជះជាវិជ្ជមានដល់កុមារ ទាំងផ្លូវកាយ ផ្លូវចិត្ត ពិសេសលទ្ធផលសិក្សារបស់កុមារ»។
សូមជម្រាបថា គម្រោង EVACiS ត្រូវបានអនុវត្តតាំងពីឆ្នាំ២០២២ ផ្តោតលើការកសាងបរិយាកាសអប់រំដែលមានសុវត្ថិភាព បរិយាបន្ន និងសមភាពយេនឌ័រកាន់តែច្រើនឡើង។ សកម្មភាពរួមមាន ការពង្រឹងសមត្ថភាពសម្រាប់គណៈកម្មការគ្រប់គ្រងសាលារៀន និងក្រុមប្រឹក្សាកុមារ ក៏ដូចជាកិច្ចសហការកាន់តែខ្លាំងរវាងសាលារៀន និងសហគមន៍ ដើម្បីដោះស្រាយបញ្ហាការពារកុមារ៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់