ព័ត៌មានជាតិ
ពលរដ្ឋខេត្តរតនគិរី មានជំនឿថា អាស្រមលោកតា ប៊ូ ជួង នៅបឹងកន្សែង ជាទីកន្លែងស័ក្តិសិទ្ធសម្រាប់បួងសួង
បឹងកន្សែង ជារម្មណីយដ្ឋានមួយកន្លែងក្នុងទីក្រុងបានលុង ខេត្តរតនគិរី។ នៅមាត់បឹងកន្សែងមានខ្ទមលោកតា ប៊ូ ជូង នៅជិតកោះអណ្តែត ជាប់ផ្លូវកែងបែកជាបី មានខ្ទមមួយយ៉ាងស្រស់ស្អាត សម្រាប់តម្កល់រូបចម្លាក់២។ រូបតាដៃកាន់ដំបង ជារូបសំណាក់លោកតា ខាំ ឡែន ជាជនដើមភាគជាតិ ព្រៅ ចំណែកលោក ប៊ូ ជួង ជាជនជាតិដើមភាគតិច ឡាវ។
គេមានជំនឿថា អាស្រមលោកតា ប៊ូ ជួង ជាទីដែលស័ក្តិសិទ្ធ ព្រោះមានមនុស្សជាច្រើនទៅបួងសួង សុំសេចក្តីសុខ និងស្នើសុំឱ្យលោកជួយខ្លួន សម្រេចកិច្ចការងារផ្សេងៗ ដែលប៉ងប្រាថ្នា។ ទីអាស្រមកន្លែងសក្ការៈបូជានេះ មានមនុស្សទៅគោរពបូជាឥតដែលខាន។
បើតាមប្រវត្តិរឿងរ៉ាវ កាលពីសម័យដែលស្រុកទេស នៅពេលចាប់កកើត ការគ្រប់គ្រងដោយរដ្ឋបាល លោក ប៊ូ ជួង ជាមេគល់សម្ព័ន្ធ ជនជាតិដើមភាគតិច រស់នៅតំបន់ស្រុកវើនសៃ កាលនោះ គឺនៅម្តុំ ឃុំប៉ាកាឡាន់។ មនុស្សជាច្រើនដែលតែងតែគោរព និងស្រលាញ់លោក និងបានឯកភាពគ្នា ជ្រើសរើសលោកជាអ្នកធំមេគល់សម្ព័ន្ធ ដោយស្តាប់តាមឱវ៉ាទរបស់លោក គឺថាបើលោកនិយាយយ៉ាង ក៏ទៅជាហេតុការណ៍យ៉ាងនោះ។ ក្រោយមកទៀត លោកត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសជាចៅហ្វាយខេត្តរតនគិរី មុនដំបូងគេបង្អស់។
សូមរម្លឹកផងដែរថា នៅមុនលោកបានឋានៈ លោកមានកេរ្តិ៍ឈ្មោះ និងកិត្តិយសជាមនុស្ស ដែលចេះស្រឡាញ់ ប្រជាជន ទឹកដី ស្រុក ភូមិរបស់ខ្លួន និងចិត្តសប្បុរស ជួយសង្គ្រោះអ្នកដទៃ រហូតលោកទទួលអនិច្ចកម្មដោយសារជំងឺលើសឈាម ក្នុងទីកន្លែងដែលលោកស្នាក់នៅ និងដួលនៅពេលមុនស្លាប់។ លោកត្រូវបានអ្នកគោរពស្រឡាញ់រូបលោកផ្តួចផ្តើមកសាងខ្ទមឡើង នៅត្រង់មាត់បឹងកន្សែងនេះ។
អ្នកស្រី យ៉ល ឆាត់ អាយុ ៥៩ឆ្នាំ ជាជនជាតិភាគតិចគ្រឹង សព្វថ្ងៃលោកស្រី កំពុងរស់នៅជាអ្នកបោសជូតប្រចាំថ្ងៃ រោងរបស់អ្នកតា បានឱ្យដឹងថា គាត់រស់នៅជាមួយលោក ប៊ូ ជួង នៅពេលគាត់មានជីវិតរស់នៅធ្វើជាចៅហ្វាយខេត្តរតនគិរីមកម្លេះ។ អ្នកស្រីបានបន្ថែមថា កាលនោះគាត់រស់នៅជាមួយលោកតា ក្នុងឆ្នាំ ១៩៧៩ កាលនោះគាត់អាយុទើប ១៥ ឆ្នាំ។ ពីដំបូងឡើយ នៅត្រង់កន្លែងនោះ មិនមានខ្ទមអ្នកតាឡើយ ប៉ុន្តែដោយលោក ប៊ូ ជួង គាត់បានដួលសន្លប់ និងសម្រាកព្យាបាលជម្ងឺនៅត្រង់នោះ លុះគាត់ទទួលមរណភាពទៅមនុស្សដែលមានជំនឿ ក៏បានសាងសង់ខ្ទមឱ្យលោកតា គ្រាន់បានធ្វើជាកន្លែងទីសក្ការៈបូជា លោកតាតែម្តង។
ក្រោយមកទៀត ប្រជាជនដែលនៅជុំវិញបឹងកន្សែង ដែលធ្លាប់ពឹងពាក់ឱ្យលោកជួយកាលនៅរស់បានបន្តយកគ្រឿងសក្ការៈនិងអុជធូប ឱ្យព្រលឹងគាត់ ជួយសម្រេចបំណងប្រាថ្នា។ ការដែលមានជំនឿ និងបានសម្រេចដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបមានមនុស្សពីគ្រប់មជ្ឈដ្ឋាន ពីគ្រប់ស្រទាប់វណ្ណៈ យកក្បាលជ្រូក មាន់ស្ងោ ផ្លែឈើ ផ្កាភ្ញី ថវិកា ដើម្បីលាមាត់លាពាក្យ និងសុំឱ្យលោកជួយ រហូតមកដល់បច្ចុប្បន្ននេះ៕
អត្ថបទ៖ ខៀវ ចាប
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ