Connect with us

ព័ត៌មានជាតិ

ថៃ ប្ដេជ្ញាជួយលើកកម្ពស់ការប្រើបញ្ញាសិប្បនិម្មិត និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ដល់សិស្ស និងគ្រូ នៅកម្ពុជា

បានផុស

នៅ

មូលនិធិ​ពានរង្វាន់​សម្តេច​ចៅហ្វា​មហា​ចក្រី​ នៃ​ប្រទេស​ថៃ​ បាន​ប្ដេជ្ញា​ជួយ​លើកកម្ពស់​ការ​ប្រើ​បញ្ញា​សិប្បនិម្មិត​ និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍​ដល់​សិស្ស ​និង​គ្រូ​ នៅ​កម្ពុជា តាមរយៈ​គម្រោង​ត​ភ្ជាប់​សាលា​សកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​ត​ភ្ជាប់​សាលា​សកល​ ជា​គម្រោង​មួយ​ដែល​រៀបចំឡើង​ដោយ​មូលនិធិ​ពានរង្វាន់​សម្តេច​ចៅហ្វា​មហា​ចក្រី ដោយមាន​ការគាំទ្រ​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ប្រទេស​កម្ពុជា និង​ក្រសួង​អប់រំ នៃ​ប្រទេស​ម៉ាឡេស៊ី ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្នែក​វប្បធម៌ និង​លើកកម្ពស់​ជំនាញ​សតវត្ស​ទី ២១ រវាង​សិស្ស និង​គ្រូបង្រៀន ​មកពី​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក៏ដូចជា​ជំរុញ​ការ​យល់ដឹង​លើ​ភាព​ចម្រុះ នៃ​វប្បធម៌ និង​ភាពជា​ពលរដ្ឋ​សកល។

គម្រោង​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​រយៈពេល​ ៤ ​ខែ ចាប់ផ្ដើម​ពី​ខែមិថុនា ដល់​ខែ​កញ្ញា ឆ្នាំ ២០២៤ ក្រោម​មូលបទ ការ​បង្កើន​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត និង​មានការ​ចូលរួម​ពី​សាលារៀន​ចំនួន ១៦ គ្រូបង្រៀន​ចំនួន ៤៨​ រូប និង​សិស្សានុសិស្ស​ចំនួន ៣២០​ រូប មកពី​ប្រទេស​ទាំងពីរ។ សម្រាប់​ឆ្នាំ ២០២៥ មូលនិធិ​ពានរង្វាន់​សម្តេចចៅហ្វា​មហា​ចក្រី គ្រោង​នឹង​ពង្រីក​វិសាលភាព​ នៃ​គម្រោង​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​គ្រូបង្រៀន និង​សិស្សានុសិស្ស មកពី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ នៅ​ប្រទេស​កម្ពុជា​ គម្រោង​នេះ​ បានជ្រើសរើស​យក​សាលារៀន​ចំនួន ៦ រួមមាន​ វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ អនុវិទ្យាល័យ​ព្រះ​ធាតុ សាលាបឋមសិក្សា គំរូ​ក្រុង វិទ្យាល័យ​សុខ​អាន​សំរោង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា និង​វិទ្យាល័យ​អង្គ​ជុំ។

នៅក្នុង​ជំនួប​ជាមួយ​មូលនិធិ​ពានរង្វាន់​សម្តេចចៅហ្វា​មហា​ចក្រី ​កាលពី​រសៀល​ថ្ងៃទី​ ២៣ ​មករា លោក​បណ្ឌិត ហុង គឹម​ជាង អនុរដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​កោតសរសើរ​លើ​គម្រោង​ត​ភ្ជាប់​សាលា​សកល របស់​មូលនិធិ​ពានរង្វាន់​សម្តេចចៅហ្វា​មហា​ចក្រី ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) ដើម្បី​ជំរុញ​ការ​រៀន និង​បង្រៀន ដែល​គំនិត​ផ្ដួចផ្ដើម​នេះ ស្របគ្នា​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ ក្នុង​ការ​ដាក់​បញ្ចូល​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ក្នុង​កម្មវិធីសិក្សា ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ឌីជីថល​នៅ​ក្នុង​ការអប់រំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម