ព័ត៌មានជាតិ
ចុះបង្ក្រាបទីតាំងចែកចាយផលិតផលNNPក្លែងម៉ាក នៅផ្សារលើធំថ្មី ឃាត់ខ្លួនស្ត្រីម្នាក់
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងចែកចាយផលិតផលក្លែងម៉ាកNNP ដោយឈានដល់ឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់។
ការចុះបង្ក្រាបនេះធ្ វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើស នៃស្នងការដ្ឋានខេត្តសៀមរាបនិងមានការចូល រួមពីមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋានក្រោមការសម្របសម្រួលពីសំណាក់លោក ថេង សំ ណាង តំណាងអយ្យកាអមសាលាដំបូងខេត្តសៀមរាប។



ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងដែលមានឈ្មោះបូ រ៉ាណា ភេទស្រី យកទៅធ្វើការសាកសួរ និងបានរឹបអូសផលតផលក្លែងម៉ាក NNP ប្រមាណជាច្រើនមុខទៀតក្នុងក្រុងសៀមរាប។ សមត្ថកិច្ចក្នុងហេតុការណ៍បញ្ជាក់ថា មុនពេលឈានដល់ការបង្ក្រាបនេះ ក្រុមហ៊ុន ដាណា ទ្រី បានណែនាំដល់ម្ចាស់ទីតាំងខាងលើឲ្យបញ្ឍប់សកម្មភាពក្លែងម៉ាកផលិតផលNNPយកទៅចែកចាយ។ប៉ុន្តែ ម្ចាស់ទីតាំងមិនអនុវត្តតាម ហើយនៅតែបន្តចែកចាយ ទើបក្រុមហ៊ុនដាណាទ្រី ប្តឹងទាមទារសំណង១០ម៉ឺនដុល្លារ និងឈានដល់បង្ក្រាបបែបនេះ។



ជាមួយនឹងការឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងខាងលើនេះ សមត្ថកិច្ចបាន ដកហូតផលិតផលក្លែងម៉ាករួមមាន៖ សេរ៉ូមបន្តក់លាបមុខចំនួន០៤ដប ឡេលាបខ្លួនចំនួន ២៥កំប៉ុង ម្សៅបំបាត់មុនការពារកំដៅថ្ងៃចំនួន ២៤៣ ក្រឡតូច សាប៊ូដុសខ្លួនចំនួន០៦ដប សាប៊ូលាងមុខ ០៥ដប និងឡេលាយគ្មានម៉ាកចំនួន១០៣កំប៉ុង។ ចំពោះម្ចាស់ទីតាំងចែកចាយ ដែលឃាត់ខ្លួននោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា នឹងអប់រំណែនាំធ្វើកិច្ចសន្យា ឬត្រូវបញ្ជូនទៅតុលាការយ៉ាងណានោះទេ ព្រោះកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ជាមួយគ្នានោះមេធាវីរបស់ក្រុមហ៊ុនNNP បានឲ្យដឹងដែរថា ក្នុងនាមលោកតំណាងឲ្យកូនក្តី លោកស្នើឲ្យសមត្ថកិច្ចជំនាញនៃខេត្តសៀមរាបអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់និងចាត់ការទៅលើជនក្លែងបន្លំនេះតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី