Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស)​ បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​អធិការកិច្ច​សន្តិសុខ​សង្គម និង​ថ្នាក់ដឹកនាំ​គ្រប់​សាខា ប​.​ស​.​ស​. ទូទាំងប្រទេស​ ពេល​ចុះ​អធិការកិច្ច​នៅតាម​សហគ្រាស គ្រឹះស្ថាន​ ទូទាំងប្រទេស​ ត្រូវអនុវត្ត​កាតព្វកិច្ច​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ ដើម្បី​ធានា​ឱ្យបាន​នូវ​ផ្តល់​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជូន​ដល់​កម្មករ-និយោជិត​គ្រប់រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​ណែនាំ និង​តម្រង់​ទិស​ជូន​ដល់​មន្ត្រី​អធិការកិច្ច​សន្តិសុខ​សង្គម អំពី​គោលការណ៍​ នៃ​ការ​ចុះ​អធិការកិច្ច​នៅតាម​សហគ្រាស គ្រឹះស្ថាន​ ទូទាំងប្រទេស ​កាលពី​ថ្ងៃទី​ ២៣​ មករា លោក គឹម កែវ​រស្មី អគ្គនាយករង តំណាង​លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស បានឱ្យដឹងថា កិច្ចប្រជុំ​ណែនាំ និង​តម្រង់ទិស​នេះ​ ដើម្បីឱ្យ​មន្ដ្រី​អធិការកិច្ច​សន្ដិសុខ​សង្គម និង​ប្រធាន​សាខា ប​.​ស​.​ស​. ខេត្ត​-​ខណ្ឌ ទូទាំងប្រទេស​ បាន​យល់ដឹង​អំពី​គោលការណ៍ នៃ​ការចុះ​អធិការកិច្ច​នៅតាម​សហគ្រាស គ្រឹះស្ថាន ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ​តទៅ។

លោក​អគ្គនាយករង ប​.​ស​.​ស បាន​បញ្ជាក់ថា គោលបំណង នៃ​ការចុះ​អធិការកិច្ច​នេះ ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​លើ​ការចុះបញ្ជី​សហគ្រាស គ្រឹះស្ថាន​ថ្មី ការ​រាយការណ៍​ចំនួន​កម្មករ-និយោជិត ការបង់​ភាគទាន និង​ការប្រកាស​ប្រាក់​ឈ្នួល​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ទាមទារ​ឱ្យ​មន្ដ្រី​អធិការកិច្ច​សន្ដិសុខ​សង្គម និង​ថ្នាក់ដឹកនាំ​គ្រប់​សាខា ប​.​ស​.​ស​. ខេត្ត​-​ខណ្ឌ ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​ភារកិច្ច សំដៅ​ដល់​ការធានា​ឱ្យ​បាន​នូវ​ផ្តល់​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជូន​ដល់​កម្មករ-និយោជិត​គ្រប់រូប ជាពិសេស​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​មូលនិធិ​សន្តិសុខ​សង្គម។

លោក​អគ្គនាយករង បាន​បន្ត​ថា ករណី សហគ្រាស គ្រឹះស្ថាន មិន​អនុវត្ត​កាតព្វកិច្ច​បង់​ភាគទាន​តាម​កាលកំណត់ ឬ ប្រកាស​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​មិន​ត្រឹមត្រូវ ឬ មិន​អនុវត្ត​កាតព្វកិច្ច​រាយការណ៍​អំពី​ចំនួន​កម្មករ-និយោជិត​ឱ្យបាន​ត្រឹមត្រូវ ឬ​ ការ​ដក​យក​ភាគទាន​មិន​អនុលោម​តាម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម នោះ ប​.​ស​.​ស​. នឹងត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន។

យ៉ាងណាក៏ដោយ លោក​អគ្គនាយករង ប​.​ស​.​ស សង្ឃឹម​យ៉ាង​មុតមាំ​ថា មន្ត្រី​អធិការកិច្ច​សន្តិសុខ​សង្គម និង​ថ្នាក់ដឹកនាំ​គ្រប់ សាខា ប​.​ស​.​ស ទូទាំង​ប្រទេស នឹង​អនុវត្ត​កាតព្វកិច្ច​នេះ​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម