Connect with us

ព័ត៌មានជាតិ

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

បានផុស

នៅ

បើ​តាមមន្រ្តីអ្នកនាំពាក្យក្រសួ​ងបរិស្ថាន យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកខេត្តចំនួន ៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន ៣ ផ្សេងទៀតរួមមាន៖  ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងទន្ទស្សន៍ពណ៌ទឹក្រូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួ​ងបរិស្ថានបាន​គូស​បញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុអាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងបរិស្ថានសូមស្នើដល់សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជា​​ប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។

ជាមួយគ្នានេះ លោក​ក៏​ស្នើដល់អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋនៅក្នុងតំបន់ ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ចូលរួមសហការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុល ដូចជាសម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការដុត ធូលីហុយ និងករណីឆេះផ្សេងៗ ជាពិសេសការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង នៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំ និងសូមធ្វើការតាមដានព័ត៌មានផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS ដូចខាងក្រោម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម