Connect with us

ព័ត៌មានជាតិ

យូនីសេហ្វ អំពាវនាវដល់រដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធលើកកម្ពស់ការយល់ដឹងអំពីហានិភ័យសុខភាពបរិស្ថាន

បានផុស

នៅ

បើតាមយូនីសេហ្វ វិបត្តិអាកាសធាតុមិនមិនត្រឹមតែចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែវិបត្តិនេះកំពុងតែបង្កការគំរាមកំហែងដល់កុមារផងដែរ។ ចាប់តាំងពីដំណាក់កាលបង្កកំណើតដំបូងក្នុងផ្ទៃមាតា រហូតដល់កុមារធំពេញវ័យ សុខភាព និងការអភិវឌ្ឍផ្នែកខួរក្បាល សួត ប្រព័ន្ធការពាររាង្គកាយ និងមុខងារសំខាន់ៗផ្សេងទៀតរបស់កុមារ ទទួលរងឥទ្ធិពលពីបរិស្ថានជុំវិញខ្លួនដែលពួកគេរស់នៅ។ រាងកាយ និងស្មារតីកុមារងាយនឹងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាននានា ដូចជា ការបំពុល ជំងឺដែលបណ្តាលឱ្យបាត់បង់ជីវិត និងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរផ្សេងៗជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបង្ការ និងកាត់បន្ថយផលប៉ះពាល់លើកុមារកម្ពុជាដោយសារការប្រែប្រួលអាកាសធាតុ និងគ្រោះថ្នាក់បរិស្ថាន អង្គការយូនីសេហ្វ បានធ្វើការអំពាវនាវដល់រដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីហានិភ័យសុខភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ទាំងក្នុងចំណោមយុវជន និងកុមារ ឪពុកម្តាយ/អ្នកថែទាំ ប្រព័ន្ធផ្សព្វផ្សាយ និងតាមប្រព័ន្ធឌីជីថល និងអ្នកដឹកនាំនៅក្នុងវិស័យសាធារណៈ និងឯកជន ជាពិសេសនៅថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះត្រូវបង្កើនការវិនិយោគលើការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុ នៃសេវាសំខាន់ៗសម្រាប់កុមារ ដើម្បីធានាថា កុមារី និងកុមារាគ្រប់រូបមានលទ្ធភាពទទួលបានការថែទាំសុខភាព ការអប់រំប្រកបដោយគុណភាព និងបរិស្ថានស្អាត និងមានសុវត្ថិភាព។ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងគាំទ្រដល់អន្តរកាលនៃវិស័យសេវាសង្គមក្នុងការប្រ់ប្រាស់ថាមពលកកើតឡើងវិញ រួមទាំងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។

លើសពីនេះ ត្រូវផ្តល់ជូនកុមារនូវការអប់រំអំពីអាកាសធាតុ និងជំនាញបៃតង ទាំងនៅសាលារៀន និងនៅក្នុងដំណើរសិក្សារបស់ពួកគេទាំងមូល។ រួមបញ្ចូលប្រជាជនវ័យក្មេងនៅរាល់ការចរចា និងការសម្រេចចិត្តទាក់ទងនឹងបញ្ហាអាកាសធាតុថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងនៅក្នុងសន្និសីទបណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP) ផងដែរ។ ជាពិសេសត្រូវតែរួមបញ្ចូលកុមារ និងប្រជាជនវ័យក្មេងនៅរាល់ការសម្រេចចិត្តទាក់ទងនឹងអាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម