ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល បន្តចុះផ្សព្វផ្សាយអប់រំផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស
រដ្ឋបាលខណ្ឌកំបូល សហការជាមួយនគរបាល ជំនាញពាក់ព័ន្ធក្នុងខណ្ឌ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅតាមសាលា ដើម្បីបញ្ជ្រាបចំណេះដឹង និងកាត់បន្ថយបាតុភាពមិនល្អនៅក្នុងសង្គម។

ការចុះផ្សព្វផ្សាយនេះធ្វើឡើងកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក តោ វីរូ អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោកអធិការរង និងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះធ្វើការផ្សព្វផ្សាយ អប់រំ ស្ដីពីផលប៉ះពាល់ នៃគ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាអ្នកឧកញ៉ា ហុង ពីវ កំបូល ៣ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ លឿង ចាន់រ៉ន អធិការរងទទួលការងារព្រហ្មទណ្ឌ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី ២៤ មករា នេះថា ការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស បានធ្វើឡើងជាបន្តបន្ទាប់ក្នុងមូលដ្ឋានខណ្ឌកំបូល ទាំងនៅតាមសាលារៀន និងតាមខ្នងផ្ទះប្រជាពលរដ្ឋ។

លោកបន្តថា ការផ្សព្វផ្សាយទៅដល់យុវជន មានតែសាលាទេដែលអាចផ្តល់ព័ត៌មានឱ្យពួកគាត់បានទូលំទូលាយ ខណៈការផ្សព្វផ្សាយនេះ ក្រៅពីបញ្ជ្រាបតាមសាលា តាមរយៈម៉ោងសម្រាករបស់សិស្ស សមត្ថកិច្ច ក៏បានចូលទៅអប់រំណែនាំដល់សិស្សានុសិស្សអំឡុងគោរពទង់ជាតិ ដើម្បីផ្តល់នូវចំណេះដឹងនានា ឱ្យពួកគាត់ជាយុវជនបានដឹង និងគេចចេញឱ្យឆ្ងាយ។

លោកបានបញ្ជាក់ថា «បើយើងផ្សព្វផ្សាយនៅតាមមូលដ្ឋាន យើងពិបាកប្រមូលយុវជនឱ្យគាត់មកចូលរួម។ អ៊ីចឹងហើយបានយើងមកអនុវត្ត និងផ្សព្វផ្សាយនៅតាមសាលារៀនឱ្យបានទូលំទូលាយ យើងលើកយកពីផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងញៀនទៅដល់យុវជនឱ្យពួកគាត់មានការយល់ដឹង»។

ជាមួយគ្នានោះ លោកបានបញ្ជាក់ថា «នៅក្នុងមូលដ្ឋានខណ្ឌកំបូល គឺករណីគ្រឿងញៀន ឬក្មេងទំនើងអី មិនសូវកើតមានទេ។ និយាយឱ្យចំទៅតិចតួចបំផុត ហើយបើមានក៏យើងបង្ក្រាបបាន និងធ្វើការទប់ស្កាត់បាន មិនឱ្យមានការរីករាលដាលទេ និយាយឱ្យចំទៅ គឺឃើញថា យុវជនយើងមានការស្វែងយល់ និងដឹងច្រើន អ៊ីចឹងទៅ នៅក្នុងមូលដ្ឋានខណ្ឌកំបូល មិនសូវមានសកម្មភាពទាំងអស់នេះច្រើន»៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ