ព័ត៌មានជាតិ
ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាទៅកាត់ឆុងរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្ដីសុខ នៅវត្តភ្នំ
ជារៀងរាល់ឆ្នាំ ឲ្យតែកៀកចូលដល់រដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គេតែងសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរកាត់ចិនជាច្រើន តែងនាំគ្នាយកគ្រឿងដង្វាយផ្សេងៗ ទៅសែនព្រេន ដើម្បីកាត់គ្រោះ នៅទីសក្ការ លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។

ប្រជាពលរដ្ឋសែស្រឡាយចិន លើកឡើងថា នេះជាការសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា តាមបែបសាសនាប្រពៃណីចិន ដែលជាការសែនព្រេនកាត់ផ្ដាច់នូវគ្រោះចង្រៃចោល និងតបសងមកវិញនូវរឿងល្អៗ ចូលមកក្នុងជីវិត ទាំងការរស់នៅ ការប្រកបកិច្ចការងារ រួមទាំងការរកស៊ីទទួលទានជាដើម។

ប្រជាពលរដ្ឋដដែល បន្តលើកឡើងថា ការមកអុចធូប សំពះ និងកាត់ឆុង នេះ ដើម្បីសុំសេចក្ដីសុខ ហេងហេង ឆ្នាំថ្មី ព្រមទាំងរកស៊ីទទួលទានមានបាន។

គួរជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងប្រព្រឹត្តិទៅរយៈពេល ០៤ ថ្ងៃ គិតពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។ បុណ្យនេះ គឺជាពេលវេលាដែលប្រជាពលរដ្ឋកម្ពុជា មានឈាមជ័រជាប់សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឲ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែបលក្ខណៈគ្រួសាររៀងៗ ខ្លួន៕
អត្ថបទ ៖ សុភា









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ