ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
រដ្ឋបាលខណ្ឌ ៧ មករា បានប្រជុំគណៈបញ្ជាការឯកភាព ដាក់ផែនការ និងជំរុញឲ្យមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់បន្តទៀតពីបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខណ្ឌ ៧ មករា បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដែលដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា មានការចូលរួមពីលោកអភិបាលរង លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍ និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្រោមឱវាទ។

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នេះថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងបន្តយកចិត្តទុកដាក់ពីបញ្ហា សន្តិសុខ បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ នេះ ឲ្យបានល្អប្រសើរ ដើម្បីរំដោះចិញ្ចើមផ្លូវ ក៏ដូចជាការរក្សាចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មើរជើង និងបរិស្ថានអនាម័យល្អនោះតាមដងផ្លូវ និងមូលដ្ឋានខណ្ឌទាំងមូល។

លោកអភិបាល ក៏បានបន្តលើកឡើង និងសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់ដែលប្រកបអាជីវកម្មរំលោភលើចិញ្ចើមផ្លូវសាធារណៈ សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ចិញ្ចឹមផ្លូវឲ្យមានបរិស្ថានអនាម័យល្អ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ ផ្តោតយកចិត្តទុកដាក់កិច្ចការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាពិសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង ១៤។

ក្នុងនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តឲ្យមានការរៀបចំចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន ៣ ទន្ទឹមគ្នា គឺ សណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្ដាប់ធ្នាប់សំណង់ និងសណ្ដាប់ធ្នាប់អ្នកលក់ដូរ។

លោកអភិបាលរាជធានី បានគូសបញ្ជាក់ដែរថា ចំពោះមុខ ទោះបីកិច្ចការងារនេះមានភាពស្មុគស្មាញ និងត្រូវប្រឈមមុខនឹងផលប្រយោជន៍ឯកជនរបស់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម អង្គភាព និងវិស័យឯកជនមួយចំនួនក្តី ប៉ុន្តែជាឆន្ទៈ និងជាជំហរដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវតែអនុវត្តកិច្ចការងារនេះដោយឥតរាថយ៕
អត្ថបទ ៖ សុភា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ