Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំជូនសមាជិក ប.ស.ស ដោយមិនទាន់ពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស) បាន​អះអាង​ថា គ្រូពេទ្យ​ព្យាបាល មិន​ត្រូវ​បើក​ថ្នាំ​ជូន​សមាជិក ប​.​ស​.​ស ដោយ​មិនទាន់បាន​ពិគ្រោះ​ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ឡើយ ព្រោះ​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ប​.​ស​.​ស​. ដើម្បី​ទទួលបាន​សេវា​ព្យាបាល​ និង​ផ្តល់​ការព្យាបាល​ត្រឹមត្រូវ សមាជិក​ ប​.​ស​.​ស ត្រូវ​ទទួល​បាន​ការពិនិត្យ​ព្យាបាល​ត្រឹមត្រូវ​មុនពេល​ចេញ​វេជ្ជបញ្ជា​ និង​បើក​ថ្នាំ។ សមាជិក ​ប​.​ស​.​ស​.​ទាំងអស់​ មិនត្រូវ​ទទួល​ទាន​ថ្នាំ​ដោយ​មិនទាន់បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះឡើយ។ ត្រូវ​ហ៊ាន​សាកសួរ​គ្រូពេទ្យ​ពេល​គ្រូពេទ្យ​បើក​ថ្នាំ​ដោយ​មិនទាន់បាន​ពិគ្រោះ​ជំងឺ ​ឬ ​ពិនិត្យ​ជំងឺ​ត្រឹមត្រូវ។

ប​.​ស​.​ស​. បាន​បន្តថា ចំពោះ​គ្រូពេទ្យ​ព្យាបាល​វិញ​ ត្រូវ​ព្យាបាល​ជូន​សមាជិក​ ប​.​ស​.​ស ស្របតាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​ ដោយ​មិនត្រូវ​បើក​ថ្នាំ​ជូន​សមាជិក ​ប​.​ស​.​ស ដោយ​មិនទាន់បាន​ពិគ្រោះ ​និង​ពិនិត្យ​ព្យាបាល​ជំងឺ​ឡើយ ព្រោះ​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​រួមមាន​ប៉ះពាល់​សុខភាព​រាងកាយ​ធ្ងន់ធ្ងរ ជំងឺ​ស៊ាំ​ទៅ​នឹង​ថ្នាំពេទ្យ​ពិបាក​ព្យាបាល​ ឬ​វិវត្ត​ទៅ​ជា​ជំងឺ​អ្វីមួយ​ផ្សេងទៀត អាច​រង​ប្រតិកម្ម​ថ្នាំពេទ្យ​ ហើយ​ករណី​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឱ្យ​បាត់បង់​ជីវិត។

ប​.​ស​.​ស បានលើកឡើង​ទៀតថា សមាជិក​ ប​.​ស​.​ស និង​គ្រូពេទ្យ​ព្យាបាល​ទាំងឡាយណា​ដែល​បាន​សមគំនិត​គ្នា​ដោយ​ចេតនា​ក្នុង​គោលបំណង​កេងចំណេញ​ផលប្រយោជន៍​ពី​ ប​.​ស​.​ស នោះ ​ប​.​ស​.​ស នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។ ក្រៅពី​នេះ​ ប​.​ស​.​ស នឹង​មិន​អនុញ្ញាត​ឱ្យ​បន្ត​ប្រើប្រាស់​សេ​វា ប​.​ស​.​ស បន្តទៀត​ឡើយ និង​ត្រូវ​សង​ត្រឡប់មកវិញ​ទឹកប្រាក់​ដែល​បាន​កេងចំណេញ​នៅតាម​ការខាតបង់​របស់​មូលនិធិ​សន្តិសុខ​សង្គម។ ចំណែក​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​ នឹងត្រូវ​ផ្តាច់​កិច្ចព្រមព្រៀង​ជាមួយ ​ប​.​ស​.​ស ដោយ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ផ្តល់​សេវា​ជូន​សមាជិក​ ប​.​ស​.​ស​. ទៀតឡើយ​ និង​ត្រូវ​សង​ត្រឡប់មកវិញ​ទឹកប្រាក់​ដែល​បាន​កេងចំណេញ​នៅ​តាម​ការខាតបង់​របស់​មូលនិធិ​សន្តិសុខ​សង្គម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម