ព័ត៌មានជាតិ
បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព
ម៉ាស៊ីនបូបទឹកចំនួន ៤គ្រឿង ដែលជាអំណោយរបស់បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ កំពុងមម៉ាញឹកបូមទឹកដាក់ស្រែពលរដ្ឋ ដែលកំពុងមានតម្រូវការបន្ទាន់ ដោយបូមដាក់ចូលប្រឡាយមេចំនួនពីរ គឺប្រឡាយខ្សេ និងប្រឡាយពោធិ៍លោក។

តាមសេចក្តីរាយការណ៍របស់លោក ប៊ិន សំអុល អភិបាលរងស្រុក និងមន្ត្រីពាក់ព័ន្ធ ដែលបានចុះពិនិត្យផ្ទាល់ បានឱ្យដឹងថា នៅពេលនេះអាជ្ញាធរកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកដែល លោកបណ្ឌិតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំបានផ្ដល់ជូនតាំងពីដើមខែធ្នូ ឆ្នាំ២០២៤នោះ កំពុងបូមទឹក ជូនពលរដ្ឋស្ថិតភូមិស្វាយខ្នី ភូមិពងពស់ និងភូមិជើងទឹក ចំនួន៤៨៧គ្រួសារ ដែលមានផ្ទៃដីចំនួន៤០០ហិចតាស្ថិតនៅក្នុងឃុំរោងដំរី និងឃុំបឹងព្រះ។ ទោះយ៉ាងណា ប្រឡាយរងមួយចំនួនបានរីងស្ងួត ហើយអាជ្ញាធរកំពុងរកដំណោះស្រាយនាំយកប្រភពទឹកពីបឹងទន្លេស្នេហ៍។

គួរឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត ងិន បាណាល់ បានចាត់តាំងក្រុមការងារចុះទៅរៀបចំម៉ាស៊ីនបូមទឹក២ទីតាំងបន្ថែមភ្លាមៗដើម្បីជួយសង្គ្រោះស្រូវកំពុងចេញផ្កា ដាក់ផ្លែនៅឃុំរោងដំរី ឃុំរក្សជ័យ និងឃុំបឹងព្រះ ដែលកំពុងខ្វះទឹកខ្លាំង។ទីតាំងទីមួយ គឺនៅប្រឡាយមេខ្សេ ដាក់ម៉ាស៊ីនបូមពីរគ្រឿង ត្រង់ចំណុចភូមិជ្រួលថ្មី ឃុំរក្សជ័យ និងទីតាំងទីពីរ នៅប្រឡាយពោធិ៍លោក ពីចំណុចទ្វារអូរម្ល ឆ្លងកាត់ឃុំធាយ ឃុំបឹងព្រះ និងឃុំស្ពឺ(ក)។

ជាមួយគ្នានេះដែរលោក ងិន បាណាល់ បានត្រៀមប្រេងឥន្ធៈចំនួន២៥០០លីត្រ និងសម្ភារៈចាំបាច់មួយចំនួនដូចជាទុយយោទឹកដើម្បីបម្រើឱ្យតំណើរការបូមទឹកជូនប្រជាពលរដ្ឋទាន់ពេលវេលា។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បានចាត់ទុកការជួយសង្គ្រោះស្រូវពលរដ្ឋជាការងារអាទិភាពរបស់ក្រុមការងារ។ លោកបន្ថែមថា ស្រូវជាអាយុជីវិត ដូចសុភាសិតខ្មែរពោលថា«ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»៕



-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់