Connect with us

ព័ត៌មានជាតិ

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

បានផុស

នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ និយមចូលចិត្តដើរហាត់ប្រាណលក្ខណៈកម្សាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារ រៀងរាល់ពេលសម្រាកពីការងារ។សួនផ្កាតាមរផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែរ​ និងហាត់ប្រាណដ៏រីករាយ​ និងពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋ​ ជិតឆ្ងាយ​និងបងប្អូនរស់នៅក្នុងសង្កាត់ទឹកថ្លា​ សង្កាត់​អូរបែកក្អម​ ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពូ ម៉េង ហ៊ាង អ្នករត់ហាត់ប្រាណ ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានប្រាប់ថា កត្តាដែលធ្វើ ឱ្យលោកជ្រើសរើសមកហាត់ប្រាណនៅទីនេះ ដោយសារតែបរិយាកាស និងខ្យល់អាកាសល្អបរិសុទ្ធ និងមានមនុស្សច្រើន ហើយជាពិសេសនោះមនុស្សគ្រប់គ្នាដែលមកហាត់ប្រាណនៅទីនេះ មានស្នាមញញឹមល្អ មានប្រាស្រ័យទាក់ទងល្អ និងរួសរាយរាក់ទាក់ដាក់គ្នាទៅវិញទៅមកទៀតផង។

លោកពូ ម៉េង ហ៊ាង បន្ថែមទៀតថា ទីតាំងសួនផ្កាតាមរផ្លូវចូលវត្តព្រះបារមីវង្កតបុរី​នេះ ប្រជាពលរដ្ន អាចនាំគ្រួសារ និងមិត្តភក្តិមកហាត់ប្រាណ ឬដើរកម្សាន្តក៏បានដែរ ភាគច្រើនសម្រាប់លោកផ្ទាល់ ចូលចិត្តដើរ និងរត់ហាត់ប្រាណនៅពេលល្ងាច ដោយលោកពូយល់ថា ពេលវេលានេះ អាកាសធាតុល្អ និងមានខ្យល់បក់មកធ្វើឲ្យអារម្មណ៍ល្អ កាត់បន្ថយភាពតាងតឹង និងភាពស្មុគស្មាញរបស់មនុស្សគ្រប់ៗគ្នា ដែលបានមកដើរ ឬរត់ហាត់ប្រាណ នៅបរិវេណនេះ។

យុវតី ស្រីនាង និងប្អូនស្រី ដែលកំពុងវាយសី នៅទីធ្លាវត្ត វត្តព្រះបារមីវង្កតបុរី​ មានទឹកមុខស្រស់ស្រាយ បានប្រាប់ដែរថាកញ្ញា និងប្អូនស្រី រៀងរាល់ពេលទំនេរពីការងារ ឬការសិក្សា តែងតែនាំគ្នា មកវាយសីហាត់ ប្រាណនៅទីនេះជារៀងរាល់ថ្ងៃ។ ហេតុដែលនាំឲ្យកញ្ញា និងប្អូនស្រី មកហាត់ប្រាណនៅទីនេះ ព្រោះតែកញ្ញាយល់ឃើញថា កន្លែងមួយនេះ មានសុវត្ថិភាពល្អ មានបរិយាកាស និងខ្យល់អាកាសបរិសុទ្ធ។

ជាមួយគ្នានោះអ្នកស្រី ចរិយា អ្នកហាត់ប្រាណក្នុងបរិវេណវត្ត ព្រះបារមីវង្កតបុរី​ បាននិយាយដូចគ្នាថា អ្នកស្រី ចាប់អារម្មណ៍កន្លែងហាត់ប្រាណមួយនេះ ដោយសារបរិយាកាស និងខ្យល់ល្អបរិសុទ្ធ តាមផ្លូវមានផ្កាពណ៌លឿងរីកស្គុះស្គាយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ មុននិងក្រោយ ការដើរហាត់ប្រាណ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម