ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការសម្អាតចក ឬយកចកចេញពីបឹងគឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគីជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព
ស្ទឹងត្រែង ៖ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះនៅក្នុងសិក្ខាសិលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំ ស គ្មាន គ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយ LOA ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ក្នុងនាមលោក សរ សុពុត្រា អភិបាលខេត្ត ក្នុងឱកាសនោះ លោក ធូ ចាន់ពៅ អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានថ្លែងស្វាគមន៍និងរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលកើតចេញពីការរួមគ្នារបស់អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។

លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់កិច្ចសហការល្អកម្ពុជា ថៃដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនតាមភូមិនិងសហគមន៍។ ប្រសិនបើសហគមន៍នៅតែមានបញ្ហាគ្រឿងញៀនគឺភូមិនិងសហគមន៍នោះនឹងបន្តប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍ និងជីវភាពប្រជាពលរដ្ឋ។

ក្នុងនាម លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីថៃ ជាដៃគូសហការគ្រប់ជុងជ្រោយនៅលើបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាផ្សេងៗទៀត ការអនុវត្តផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀននៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ ពិតជារនាំងឃាំងខ្ទប់បញ្ហាគ្រឿងញៀនកុំឱ្យឆ្លងកាត់ព្រំដែនប្រទេសយើងទាំងបី។

ក្នុងឱកាសនោះដែរលោក នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងបន្តថា ការសម្អាតចក ឬយកចកចេញពីបឹងគឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋានព្រោះរឿងរ៉ាវឬបញ្ហាទាំងអស់គឺកើតមាននូវក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ដូច្នេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ គឺត្រូវតែចូលរួមធ្វើឱ្យសម្រេចបាននូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយត្រូវកំណត់ទីតាំងក្នុងភូមិឱ្យបានច្បាស់លាស់ដើម្បីរាំងខ្ទប់បញ្ហាគ្រឿងញៀនកុំឱ្យរាលដាល តាមរយៈការប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ផ្សព្វផ្សាយ អប់រំ បង្ការ បង្ក្រាប និងបំផុសឱ្យប្រជាពលរដ្ឋយើងទាញយកនិងប្រើប្រាស់App NoDrug ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពស័ក្តិសិទ្ធភាពក្នុងការផ្ដល់ព័ត៌មាន រាយការណ៍ដើម្បីយកបញ្ហាគ្រឿងញៀននោះចេញពីសហគមន៍៕










-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី