Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីណែនាំឱ្យផ្សព្វផ្សាយទាក់ទាញអ្នកទេសចរមកកម្ពុជាបន្ថែម

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំដល់ក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសម្ដេចបានចាត់ទុកវិស័យនេះគឺជាសក្ដានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចថ្លែងបែបនេះក្នុងពេលបិទកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ដោយបានកត់សម្គាល់ពីកើនឡើងនៃកំណើនភ្ញៀវទេសចរមកកាន់កម្ពុជាក្នុងឆ្នា២០២៤កន្លងទៅ ដែលបាន​កើនលើសមុនវិបត្តិកូវីដ-១៩ទៅទៀត។

គួរឱ្យដឹងផងដែរក្នុងឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសប្រមាណ ៦,៧លាននាក់ កើនពី៥,៤លាននាក់ក្នុងឆ្នាំ២០២៣។ ចំណែកឯចំនួនភ្ញៀវទេសចរណ៍មកកម្ពុជាមុនវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០១៩ មានប្រមាណ ៦,៦លាននាក់​។

អនុប្រធានសមាគមន៍ទីភ្នាក់ងារទេសចរកម្ពុជាលោក ឌុច សារ៉េត បានឱ្យដឹងកាលពីកន្លងទៅថាទោះបីជាឆ្នាំ២០២៤មានកំណើនភ្ញៀវទេសចរមែនតែវិស័យទេសចរណ៍នៅមិនមានមានកម្រិតស្មើនឹងមុនកូវីដ១៩នៅឡើយទេ។ លើកឡើងដូច្នេះព្រោះលោកបានកត់សម្គាល់ពីភ្ញៀវចិនដែលជាភ្ញៀវចាយលុយហាក់មិនទាន់កើនឡើងច្រើន ខណៈភ្ញៀវនៅតំបន់អាស៊ីក៏មិនសូវមានផងដែរ។

លោកថា៖ «ចំនួនទីផ្សារចិនតិច អ៊ីចឹងបើយើងយកទីផ្សារចិនទៅបូកជាមួយអឺរ៉ុបវាអត់ទាន់ស្មើហ្នឹងមុនកូវីដទេ។ ទី២តំបន់ទីផ្សាររបស់អាស៊ានដែលមានរាប់លាននាក់ មុនកូវីដប្រជាជនថៃ ភីលីពីន វៀតណាម កូរ៉េ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី គាត់មកទស្សនាកម្ពុជាដែរ ដោយឡែកក្នុងបរិបទក្រោយកូវីដនេះជាពិសេសខ្ញុំសូមលើកឡើងដោយផ្ទាល់គឺជនជាតិថៃមិនបានមកទស្សនាតំបន់យើងច្រើនទេ»។

អនុប្រធានសមាគមន៍ទីភ្នាក់ងារទេសចរកម្ពុជាលោក ឌុច សារ៉េត

លោកថាកម្ពុជាមានសក្ដានុពលច្រើនរាប់ចាប់តាំងពីទីតាំងទេសចរណ៍ ស្ថិរភាពសង្គម សុខសន្ដិភាព ដែលជាចំណុចវិជ្ជមានសម្រាប់ការទាក់ទាញអ្នកទេសចរ។ ទោះជាយ៉ាងណាលោក​ជំរុញឱ្យ​ពង្រឹងនូវនិរន្តរភាពនៃវិស័យអាកាសចរណ៍ដោយជំរុញការហោះហើរត្រង់មកកម្ពុជាផ្ទាល់ ត្រូវបង្កើនការផ្សព្វផ្សាយទៅក្រៅប្រទេសឱ្យបានច្រើន កសាងសហគមន៍ទេសចរណ៍ដែលមានសេវាកម្មសម្បូរបែប រួមទាំងការពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អជាពិសេសនៅក្នុងតំបន់ទេសចរណ៍៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម