ចរាចរណ៍
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ប្រជាពលរដ្ឋអ្នកធ្វើដំណើរ សម្តែងក្តីសាទរ សប្បាយរីករាយ និងគាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅមហាវិថី សម្តេចតេជោ ឬ ហៅថាផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក ណារិន ជាពលរដ្ឋតែងតែធ្វើដំណើរឆ្លងកាត់តំបន់នោះញឹកញាប់ យល់ឃើញថា ការដាក់រនាំងដែកពុះចែកទ្រូងផ្លូវនេះ ជាការសម្រួលដល់ការធ្វើដំណើរទៅមកកាន់តែប្រសើរឡើង ដោយមិនមានការបើកបរបំពានគន្លងផ្លូវគ្នា។ ពួកគាត់ គាំទ្រ និងថ្លែងអរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យមានការរៀបចំដាក់ទ្រូងផ្លូវបែបនេះ។
គួរជម្រាបថា កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ថ្មីៗ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ការអនុញ្ញាតដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំដាក់របាំងដែកពុះចែកទ្រូងផ្លូវ នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ ដើម្បីបញ្ចៀស ក៏ដូចជាកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍ ក្រោយមួយរយៈក្រោយមកនេះ ផ្លូវនេះឧស្សាហ៍កើតមានគ្រោះថ្នាក់ បន្សល់ទុកសោកនាដកម្មធ្ងន់ធ្ងរដល់ពលរដ្ឋអ្នកដំណើរជាញឹកញាប់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ មានការរឹតបន្តឹងច្បាប់ចរាចរណ៍យ៉ាងតឹងរ៉ឹងពីសំណាក់កងកម្លាំងសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌពាក់ព័ន្ធ ដោយបានដាក់កម្លាំងអនុវត្តច្បាប់ អមជាមួយការបាញ់ល្បឿននៅពេលថ្ងៃ និងការត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈមួយរយៈក្រោយមកនេះ គេសង្កេតឃើញនៅលើផ្លូវ ៦០ ម៉ែត្រ តែងឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ បន្សល់ទុកនូវសោកនាដកម្មធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋអ្នកដំណើរ៕
អត្ថបទ ៖ សុភា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត