ព័ត៌មានជាតិ
ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីរំលោភក្មេងស្រីបាន៣លើក តាំងពីឆ្នាំ២០១៩
យុវជនម្នាក់កំពុងរងការចោទប្រកាន់ពីបទ រំលោភលើក្មេងស្រីអាយុក្រោម១៥ឆ្នាំ ដែលបច្ចុប្បន្នយុវជនរូបនេះ កំពុងត្រូវបានសមត្ថកិច្ចមូលដ្ឋាន សុំគោលការណ៍ឃាត់ខ្លួនជាបណ្តោះអាសន្នហើយ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២ និង ៣០នាទី នៅចំណុចប្រឡាយអូរតាជួន ស្ថិតក្នុងក្រុមទី២៥ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីរំលោភសេពសន្ថវៈមួយ ដែលមានស្ថានទម្ងន់ទោសបានកើតឡើង និងបង្កដោយជនសង្ស័យឈ្មោះ ហម កែវឡាយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បានចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រី រងគ្រោះឈ្មោះ ច ស ជ អាយុ ១៣ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ រហូតបានសម្រេច ។
នៅក្នុងករណីនេះដែរ គឺដោយសារតែមានការបាត់ចៅស្រីទើបជីដូនដើររក ក៏បានមកប្រទះឃើញនៅត្រង់ចំណុចខាងលើ ទើបនាំចៅស្រីទៅដាក់ពាក្យបណ្តឹងតែម្តង និងរហូតដល់ព្រឹកថ្ងៃទី១៨ ខែមីនា ទើបសមត្ថកិច្ចបានសុំគោលការណ៍ឃាត់ខ្លួនតែម្តង។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានរួមភេទជាមួយក្មេងស្រីរូបនេះ បានចំនួន៣លើក រួចមកហើយ ដោយលើកទី១ នៅអំឡុងឆ្នាំ២០១៩ គឺបានប្រព្រឹត្តនៅចំណុចវាលស្រែប្រឡាយស្វាយអា ស្ថិតក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល គឺបានសម្រេច១ លើក លុះនៅលើកទី២ គឺនៅក្នុងអំឡុងឆ្នាំ២០២០ នៅចំណុចក្បែរស្រះទឹក ខាងកើតសាលាបឋមសិក្សាប្រគាប ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ដោយបានសម្រេច១ លើកទៀត លុះលើកទី៣នេះ ក៏បានសម្រេចចំនួន១លើកទៀត តែត្រូវប៉ូលិសចាប់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកន្លងសមត្ថកិច្ចស្រុកថ្មគោល បញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តហើយ ដើម្បីបន្តនីតិវិធីទៅកាន់តុលាការ៕
អត្ថបទ៖ សោ និយមរដ្ឋ
សូមចុចអាន៖ ចុះបង្ក្រាបទីតាំងចែកចាយផលិតផលNNPក្លែងម៉ាក នៅផ្សារលើធំថ្មី ឃាត់ខ្លួនស្ត្រីម្នាក់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ