ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ ការរួមគ្នាកំណត់បានមុខសញ្ញា នឹងឆ្ពោះទៅរកឃើញអ្នកជួញដូរគ្រឿងញៀន
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា ការរួមគ្នាកំណត់បាននូវមុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀន នឹងឆ្ពោះទៅរកឃើញនូវមុខសញ្ញាអ្នកជួញដូរគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិឃុំ ស គ្មានគ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយ LOA ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ក្នុងនាមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា ការរួមគ្នាកំណត់បាននូវអត្តសញ្ញាណមុខសញ្ញអ្នកប្រើប្រាស់គ្រឿងញៀនរបស់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ នឹងឆ្ពោះទៅរកឃើញនូវមុខសញ្ញាអ្នកជួញដូរគ្រឿងញៀន ព្រោះថា មានអ្នកជក់ ទើបមានអ្នកលក់ អញ្ចឹងទាមទារឲ្យយើងជាអាជ្ញាធរមូលដ្ឋានគ្រប់សមាសភាពទាំងអស់ត្រូវតែរួមគ្នាធ្វើយ៉ាងណាកំណត់នូវមុខសញ្ញាជនពាក់ព័ន្ធទាំងនោះឲ្យបានច្បាស់លាស់។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមថាការកំណត់បាននៅមុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀនយើងត្រូវតែរួមគ្នាផ្ដល់នូវកិច្ចអន្តរាគមន៍ជួយដល់ពួកគាត់ដើម្បីទទួលបាននូវសេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមូលដ្ឋានសុខាភិបាលមានពេទ្យបង្អែកនិងមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ដែលមកដល់ពេលនេះនៅខេត្តស្ទឹងត្រែងមានរហូតដល់ ១៧កន្លែងហើយ។

ពីសិក្ខាសាលានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានប្រាប់ឲ្យដឹងថា សិក្ខាសាលាមួយថ្ងៃនេះ គឺសិក្ខាកាមទទួលបាននូវចំណេះដឹងសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានពីវាគ្មិនកម្ពុជា ថៃ មានយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអប់រំ បង្ការ និងព្យាបាលអ្នកញៀនគ្រឿងញៀន អត្ថប្រយោជន៍និងការប្រើប្រាស់App NoDrug និងការចែករំលែករបស់ថៃនូវបទពិសោធន៍ថៃលើកិច្ចអន្តរាគមន៍ទៅលើក្រុមគោលដៅទាំង៦មាន:១.ក្រុមងាយរងគ្រោះក្នុងសេដ្ឋកិច្ចនិងសង្គម ២.ក្រុមក្រោយសមាហរណកម្ម ៣.កុមារនិងយុវជន ៤.ក្រុមគ្រួសារ ៥.កម្មករ ៦.ប្រជាពលរដ្ឋទូទៅ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ