ព័ត៌មានជាតិ
ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១
អ្នកនាំពាក្យ ក្រសួងសាធារណការ លោក ផន រឹម បានឱ្យដឹងថាក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះជាប់ និងសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកស្អាង ករណីរថយន្តធុនធ្ងន់ដឹកគ្រឿងចក្រអេស្កាវ៉ាទ័រ បណ្តាលឲ្យបាក់ស្ពានដែកបេឡេ ស្រុតចុះដល់បាតព្រែកអំបិល ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង១០:៤០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ។

ក្រុមការងារចម្រុះបានចុះពិនិត្យស្ថានភាពកំហូចជាក់ស្តែងរបស់ស្ពានឃើញថា ស្ពានបេឡេ(Compact100 ) ទទឹង៤ម៉ែត្រ បណ្តោយ៦០ម៉ែត្រ រងការខូចខាតដូចខាងក្រោម៖សរសរកណ្តាលទ្រស្ពាន ខូច២ដើមទាំងស្រុង,កម្រាលស្ពានខូច៦ផ្ទាំង,ធ្នឹមបណ្ដោយ (ប៉ាណូ) ខូច១១ផ្ទាំង,ធ្នឹមទទឹង កោង ៨ដើម និងខូចខាតសម្ភារៈភ្ជាប់ ម៉ាណូ + ប៊ូឡុង។

ដំណោះស្រាយបណ្ដោះអាសន្ន ប្រជាពលរដ្ឋរស់នៅក្នុង ភូមិពាមប្រជុំ ភូមិព្រែកក្រាញ់ និងភូមិព្រែកថ្មី អាចធ្វើចរាចរចេញ-ចូល តាមផ្លូវបេតុងខ្លោទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១។

ក្រុមការងារបច្ចេកទេសបន្តពិនិត្យលទ្ធភាពស្តារឡើងវិញស្ពានដែលបាក់ខូចខាតនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានឆ្លងកាត់ជាប្រក្រតីឡើងវិញ។ រីឯរថយន្តសណ្តោងស្លាកលេខ (ភ្នំពេញ 3A-3138) និងអិចស្កាវាទ័រម៉ាក CAT(320C) បានបញ្ជូនទៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធី៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ