Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឱ្យពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ចៀសវាងប៉ះពាល់សុខភាពដោយសារខ្យល់ពុល

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្កាហានិភ័យសុខភាពពេលមានខ្យល់ពុលក្នុងស្រទាប់បរិយាកាសនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចំនួន៤ចំណុច ដល់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជន ដោយក្នុងនោះក្រសួងលើកទឹកចិត្តដល់អ្នកសិក្សា បុគ្គលិកអប់រំ ជាពិសេសគឺកុមារតូចៗ ត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ចេញពីបន្ទប់រៀន ដើម្បីចៀសវាងការបឺតខ្យល់ពុល ឬធូលីមិនស្អាតដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រសួងក៏បាននែនាំឱ្យតាមដានព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ពីការវិវត្តនៃស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ក្នុងបរិយាកាសដែលផ្សាយដោយក្រសួងបរិស្ថាន និងចូលរួមគោរពតាមសេចក្តីណែនាំនានាដែលពាក់ព័ន្ធនឹងការថែទាំដែលបង្កាអំឡុងពេលមានខ្យល់ពុល។ បន្ថែមពីនេះ ក្រសួងអប់រំ បានក្រើនរម្លឹកដល់អ្នកសិក្សា និងបុគ្គលិកអប់រំ ដោយអនុវត្តវិធានការអនាម័យជាប់ជាប្រចាំតាមរយៈ “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីសុខភាពល្អ។

ក្រសួងអប់រំក៏បានបញ្ជាក់ដែរថា ប្រសិនបើមាននរណាម្នាក់មានសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា ចំពោះសន្ទស្សន៍គុណភាពខ្យល់កម្ពុជា (AQI) ដែលមានពណ៌ខៀវ បង្ហាញថាល្អណាស់, ពណ៌បៃតង បង្ហាញថាល្អ, ពណ៌លឿង  បង្ហាញថាមធ្យម (ការបំពុលកម្រិតស្រាល), ពណ៌ទឹកក្រូច គឺបង្គួរ (ការបំពុលកម្រិតមធ្យម), ពណ៌ក្រហម ខ្ពស់ (ការបំពុលខ្លាំង) ចំណែកពណ៌ស្វាយ ខ្ពស់ខ្លាំង (ការបំពុលធ្ងន់ធ្ងរ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

នគរបាលរាជធានី កោះហៅម្ចាស់រថយន្តដែលចោទសមត្ថកិច្ចលួចម៉េមូរីក្នុងរថយន្តមកបំភ្លឺនៅថ្ងៃ​ទី២៧មករា

ព័ត៌មានជាតិ៦ នាទីutes មុន

មិត្តហ្វូនប្រគល់រង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ដល់អតិថិជនឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល

ជីវិតកម្សាន្ដ១៨ នាទីutes មុន

នៅក្រៅសាច់រឿង តួសម្ដែង «Squid Game 2» សុទ្ធតែជាប់ក្នុងបញ្ជីអ្នកមានទ្រព្យរាប់លានដុល្លារ

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងអប់រំ ណែនាំឱ្យពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ចៀសវាងប៉ះពាល់សុខភាពដោយសារខ្យល់ពុល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម