Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ ពិនិត្យលើកទឹកចិត្ត ការវិនិយោគបណ្តាក់ទុន សង់ផ្ទះមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ត្រីរាជការដែលមានប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា មានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ សូមពិនិត្យទៅលើការវិនិយោគធ្វើផ្ទះជូនមន្ត្រីរាជការ ធូថ្លៃ ដើម្បីសម្របសម្រួលជីវភាពប្រជាពលរដ្ឋ។ យើងអាចពិនិត្យទៅលើក្រុមហ៊ុន វិនិយោគលើបុរីមួយចំនួន ដោយឱ្យក្រុមហ៊ុនបុរីផ្តោតលើវិធីសាស្ត្រលក់ផ្ទះ ប៉ុន្តែក៏ត្រូវកំណត់ដោយមិនឱ្យក្រុមហ៊ុនធ្វើលើសពីតម្រូវការ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា បើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ទះចំនួន៤ម៉ឺនបន្ទប់ ក្រុមហ៊ុនធ្វើលើសពីផែនការ ហើយតម្លៃ១បន្ទប់មិនមានក្រោម២ម៉ឺនដុល្លារនោះទេ គឺមានតម្លៃ៥​ទៅ៦ម៉ឺនដុល្លារ ដែលមន្ត្រីរបស់យើងមួយចំនួនមិនអាចទិញ ឬបង់រំលួសស្នាក់នៅបាន បើត្រឹម២ម៉ឺន ឬក្រោម២ម៉ឺនដុល្លារ ប្រាក់ខែគាត់១លានកន្លះ ឬ២លាន ពួកគាត់អាចដកមកបង់រំលស់បាន។

លោក ស សុខា លើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ ការវិនិយោគ ដែលមានទុន៥លានដុល្លារចុះ រាជធានី ខេត្ត អាចទាក់ទាញ ការស្នើសុំក្តីទៅលើការវិនិយោគ។ នៅដើមឆ្នាំ២០២៥នេះ ការវិនិយោគ ដែលមានទុន៥លានដុល្លារចុះ យើងទទួលបានការវិនិយោគប្រមាណ២០គម្រោង ដែលទាក់ទាញបានមកដោយ រាជធានី ខេត្ត ចំណូលដែលបានពីការវិនិយោគនេះ មករាជធានី ខេត្តប្រើប្រាស់ទៅ។

សូមបញ្ជាក់ថា ការស្នើរបស់លោក ស សុខា បែបនេះ បានធ្វើឡើងក្នុងឱកាស អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម