Connect with us

ព័ត៌មានជាតិ

ស្ពានទី១ “សម្តេចមហាបវរធិបតី” គ្រោងបញ្ចប់ការសាងសង់ នៅមុនខែមេសា ឆ្នាំ២០២៥

បានផុស

នៅ

ស្ពាន​ទី​១ នៃ​ស្ពាន​អាកាសភ្លោះ “សម្តេចមហាបវរធិបតី” (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) សាងសង់​គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​មុន​ខែ​មេសា ឆ្នាំ​២០២៥ នេះ ដែលជាការរួមចំណែកដល់ការសម្រួលចរាចរណ៍នៃការធ្វើដំណើរឱ្យកាន់តែមានភាពងាយស្រួល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះ​ វឌ្ឍនភាព​នៃ​ដំណើរ​ការ​សាងសង់​ស្ពានអាកាស​ភ្លោះ “សម្តេចមហាបវរធិបតី” ការដ្ឋាន​ទាំងមូល សម្រេច​បាន​ប្រមាណ ៤៥%​ ហើយ ដោយ​ក្នុង​នោះ ក្រុម​ការងារ​សាងសង់​ក៏​គ្រោង​នឹង​បញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅ​មុនខែមេសា ឆ្នាំ២០២៥ នេះ​ផង​ដែរ​។

គម្រោង​សាងសង់​ស្ពាន​អាកាស​ភ្លោះ​នេះ ស្ពាន​ជា​ប្រភេទ​បេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមាន​បណ្ដោយ​ស្ពាន​សរុប ៦២២ ម៉ែត្រ, បណ្ដោយ​តួ​ស្ពាន ២៨១ ម៉ែត្រ, ផ្លូវ​តភ្ជាប់​ក្បាល​ស្ពាន​ទៅមក ខាង​មហា​វិថី​សម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ ម៉ែត្រ, ផ្លូវ​តភ្ជាប់​ក្បាល​ស្ពាន​ទៅមក​ខាង​ព្រលានយន្តហោះ អន្តរជាតិ​តេជោ ១៦១ម៉ែត្រ។

សូម​បញ្ជាក់​បន្ថែម​ដែរ​ថា ស្ពាន​អាកាស​ភ្លោះ “សម្តេចមហាបវរធិបតី” ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៦០ម៉ែត្រ ប្រសព្វនឹង​ផ្លូវជាតិលេខ២ ព្រំ​ប្រទល់​រវាងភ្នំពេញ និង​ខេត្តកណ្តាល ដែល​បាន​បើក​ការដា្ឋនសាងសង់ កាល​ពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លង​ទៅ ដោយ​គ្រោងចំណាយ​ថវិកាសាងសង់​ជាង ១៦ លាន​ដុល្លារ​អាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ៥ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

Sokha Hotels

ព័ត៌មានពេញនិយម