Connect with us

ព័ត៌មានជាតិ

សូម​ប្រុងប្រយ័ត្ន ល្បិច​ឆបោក​ថ្មី​នៅកម្ពុជា ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ IPRN!

បានផុស

នៅ

នាយកដ្ឋាន​ព័ត៌មានវិទ្យា​៖ កន្លងមក​ក្រុមការងារ​យើងខ្ញុំ​ធ្លាប់បាន​ចុះផ្សាយ​អត្ថបទ​ស្តីពី “​ល្បិច​ឆបោក​ប្រាក់​ពី​គណនី​ទូរស័ព្ទ Callback ឬ One-Ring Scam” ពី​សំណាក់​ឧក្រិដ្ឋជន​ក្រៅប្រទេស​។ Callback ឬ One-Ring Scam ជា​បច្ចេកទេស​កាត់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ ដោយ​ប្រើប្រាស់​សេវា​ដែល​មាន​ឈ្មោះថា International Premium Rate Number (IPRN)​។ ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​អង្គ​ការ​ចាត់តាំង បាន​ទិញ​សេវា​លេខ​ទូរស័ព្ទ IPRN ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ឬ​គេហទំព័រ​អន​ឡាញ រៀបចំ​បច្ចេកទេស​ផ្សេងៗ តួរ​យ៉ាង​ប្រើប្រាស់​លេខ​ទូរស័ព្ទ IPRN ធ្វើការ​ខ​ល​ចេញទៅ​កាន់​គោលដៅ​នានា​ជុំវិញ​ពិភពលោក (Missed Call) ដើម្បី​ឲ្យ​គោលដៅ​ទាំងនោះ​ខ​ល​មកវិញ ជាមួយ​ការ​កាត់ទឹក​ប្រាក់​ដ៏​ច្រើន​ខុសធម្មតា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ​ក្រុមការងារ​សូម​លើកយក​ល្បិច​ឆបោក​ដោយ​ប្រើប្រាស់​បច្ចេកទេស​ស្រដៀង​គ្នា​នេះ ដែល​កំពុង​កើតមាន និង​ប្រព្រឹត្ត​ដោយ​ឧក្រិដ្ឋជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ទាល់​តែម្តង​។ ឧក្រិដ្ឋជន​ទាំង​នោះ​និយាយ​ភាសា​ខ្មែរ និង​ប្រើប្រាស់​បច្ចេកទេស​ឆបោក ដូចខាងក្រោម​៖

– ធ្វើការ​ខ​ល​ទូរស័ព្ទ​ទៅកាន់​ជនរងគ្រោះ​ថា​ឈ្នះ​រង្វាន់ ពី​ធនាគារ​ក្នុងស្រុក​មួយ នូវ​ចំនួន​ទឹកប្រាក់​ផ្សេងៗ (​ឧទាហរណ៍ ឈ្នះ​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​អាមេរិក​)

– ឧក្រិដ្ឋជន​ណែនាំ​ជនរងគ្រោះ​ដាក់​ប្រាក់​ក្នុង​គណនី​ទូរស័ព្ទ (Top Up) នូវ​ចំនួន​ទឹកប្រាក់​ចាប់ពី ១០​ដុល្លារ​អាមេរិក ហើយ​តម្រូវ​ជនរងគ្រោះ​ធ្វើការ​ខ​ល​ទូរស័ព្ទ​ទៅកាន់​នាយក​ប្រតិបត្តិ​ធនាគារ ដើម្បី​សន្ទនា និង​ពិភាក្សា​អំពី​កម្មវិធី​រង្វាន់​នេះ​

– ឧក្រិដ្ឋជន​បានផ្តល់​លេខ​ទូរស័ព្ទ​ក្នុងស្រុក (​ពេលខ្លះ​ផ្តល់​លេខ IPRN ក្រៅប្រទេស​តែម្តង​) ដើម្បី​ឲ្យ​ជនរងគ្រោះ​ខ​ល​សន្ទនា តែ​ការពិត​លេខ​ទូរស័ព្ទ​នេះ​បាន​ប្រើប្រាស់​កម្មវិធី Call Fowarding ដើម្បី​បញ្ជូន​ការ​ខ​ល​ចូល​ពី​លេខ​ទូរស័ព្ទ​ជនរងគ្រោះ ទៅកាន់​លេខ IPRN ក្រៅប្រទេស ជាមួយ​ការ​កាត់ទឹក​ប្រាក់​ដ៏​ច្រើន​តែម្តង​។​

ជាថ្មី​ម្តងទៀត ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ធ្វើ​ការណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ពិចារណា​អំពី​សុក្រឹតភាព នៃ​ការ​ឈ្នះ​រង្វាន់​ផ្សេងៗ និង​ព្យាយាម​ស្វែងរក​ព័ត៌មាន ឬ​ការប្រឹក្សា​មុនពេល​ធ្វើតាម​ការណែនាំ​ផ្សេងៗ ជាពិសេស​ការចំណាយ​ប្រាក់​មុនពេល​ទទួល​រង្វាន់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៧ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១២ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣៨ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម