Connect with us

ព័ត៌មានជាតិ

អាកាសធាតុក្នុងខេត្តមណ្ឌលគិរី នឹងចុះត្រជាក់ ១៧°C-២៦°C ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែមករា

បានផុស

នៅ

មួយរយៈចុងក្រោយនេះក្នុងខេត្តមណ្ឌលគិរី មិនទាន់ថមថយនៃអាកាសធាតុចុះត្រជាក់ប៉ុន្មាននោះទេ ពោលគឺ នៅតែបន្តរងឥទ្ធិពលផ្សេងផ្សេង មកលើព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងបើតាមព្រឹត្តិបត្រព័ត៌មានការព្យាករ អាកាសធាតុរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានបង្ហាញថា ចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែមករា ឆ្នាំ២០២៥ នឹងមានស្ថានភាពអាកាសធាតុ សីតុណ្ហភាពពី ១៧°C – ២៦°C។ ស្ថានភាពបែបនេះ នឹងមានខ្យល់បក់ពីទិសឦសាន មានល្បឿនពី ២-៥ ម៉ែត្រ/វិនាទី និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿន ៩-១២ ម៉ែត្រ/វិនាទី ដោយទទួលឥទ្ធិពលពីខ្យល់មូសុងឦសាន។

នៅវេលាថ្ងៃនេះ ខេត្តមណ្ឌលគិរី មានអាកាសធាតុផ្ទៃមេឃ មានសភាពស្រឡះល្អ មិនមានការចុះអ័ព្ទបែកផ្សែងនោះទេ តែសីតុណ្ហភាពត្រជាក់នៅតែបន្ត៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម