Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាលចុះជួយបូមទឹកសង្គ្រោះស្រែប្រាំងរបស់ពលរដ្ឋនៅភូមិស្លែងគង់ ឃុំដើមឬស

បានផុស

នៅ

អាជ្ញាធរខេត្តកណ្ដាលចុះជួយបូមទឹកសង្គ្រោះការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ នៅភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។ ការចុះជួយបូមទឹកនេះ ដឹកនាំដោយលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដោយមានមន្ត្រីមន្ទីរធនធានទឹក និងអាជ្ញាធរស្រុក ចុះពិនិត្យការងារបូមទឹកដើម្បីជួយសង្គ្រោះការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋទំហំ ១៧២ហិកតា ដែលកំពុងខ្វះទឹកធ្វើស្រែប្រាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ផេង បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកណ្ដាល ត្រូវពិនិត្យសិក្សារកប្រភពទឹក ដើម្បីបូមដាក់បង្ហូរតាមប្រឡាយជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកធ្វើស្រែប្រាំង ដោយជាក់ស្ដែងមន្ទីរបានធ្វើការបូមទឹក ពីស្ទឹងតូច ដាក់បង្ហូរចូលតាមប្រឡាយរបស់ប្រជាពលដ្ឋ ដែលរស់នៅពឹងផ្អែកលើការធ្វើស្រែចម្ការ។

លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក-ឃុំ ត្រូវការបែងចែកកម្លាំងប្រចាំការ ក្នុងការថែទាំមើលការខុសត្រូវក្នុងការបញ្ចះម៉ាស៊ីនបូមទឹក សំដៅធ្វើយ៉ាងណាឱ្យការបូមទឹកជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជួយផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលធ្វើឲ្យមានការខាតបង់។

អភិបាលរងខេត្តកណ្ដាលរូបនេះ ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក ព្រមទាំងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមក្នុងការធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋ ត្រូវចុះសិក្សាស្វែងយល់ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍បន្ថែមទៀត។ ពិសេសត្រូវខិតខំបូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការខូចខាតដោយសារខ្វះទឹក មិនត្រូវបណ្ដែតបណ្ដោយទុកឱ្យស្រែចំការរបស់ប្រជាកសិករខូចខាត ដោយសារតែអាជ្ញាធរមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ៦ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច៩ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ១១ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ១២ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

Sokha Hotels

ព័ត៌មានពេញនិយម