Connect with us

ព័ត៌មានជាតិ

ចូលដល់វ័យ៧៥ឆ្នាំហើយ Liu Xiaoqing ថា មិនស្គាល់ឬបានជួបឪពុកបង្កើតជានរណាទេ

បានផុស

នៅ

ក្នុង​ការ​ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃ​ទី ២២ ខែ​មករា តារាសម្ដែង Liu Xiaoqing បាន​លាត​ត្រដាង​ថា នាង​មិន​ដឹង​ថា​ឪពុក​ជា​នរណា តាំងពីដើមមកនាងយក​នាម​ត្រកូល​របស់​ម្ដាយ និងត្រូវបានចិញ្ចឹមក្រោមការប្រៀនប្រដៅដ៏តឹងរ៉ឹងម្ដាយតែប៉ុណ្ណោះ។​

តារាសម្ដែងចិនរូបនេះបានពន្យល់ថា នៅពេលកើតមក គ្រួសាររបស់នាងមិនបានផ្តល់អាទិភាពលើការចុះឈ្មោះកំណើតរបស់នាងទេ ដែលបណ្តាលឲ្យមានរបាយការណ៍ផ្ទុយគ្នាអំពីអាយុពិតប្រាកដ។ ក្នុងវ័យកុមារភាព Liu Xiaoqing បានអះអាងជាសាធារណៈថា នាងកើតនៅឆ្នាំ ១៩៥៥ ក្រោយមកបានកែប្រែវាទៅជាឆ្នាំ ១៩៥២ ហើយឯកសារបច្ចុប្បន្នរបស់នាងបានចុះបញ្ជីឆ្នាំ ១៩៥០ ជាឆ្នាំកំណើតរបស់នាង ដែលធ្វើឲ្យនាងមានអាយុ ៧៥ឆ្នាំ។

តារាស្រីវ័យ៧៥ឆ្នាំ បាននិយាយថា នាងទទួលយកឆ្នាំ ១៩៥០ ជាឆ្នាំកំណើតរបស់នាង ព្រោះមានអារម្មណ៍ថា បុគ្គលិកលក្ខណៈរបស់នាង ស្របនឹងចរិតរបស់អ្នកដែលកើតក្នុងឆ្នាំខ្លា។ ទន្ទឹមគ្នានោះដែរតារាចិនបានពិពណ៌នាអំពីវិន័យរបស់ម្តាយថាតឹងរ៉ឹង ចំណែកជីដូនគឺទន់ភ្លន់ និងយកចិត្តទុកដាក់ចំពោះនាងយ៉ាងល្អិតល្អន់។

Liu Xiaoqing ក៏បាន​ចែក​រំលែក​ថា ម្ដាយ​របស់​នាង​រៀបការ​ម្ដង​ទៀត ហើយ​ឪពុក​ចុងបាន​ប្រព្រឹត្ត​ចំពោះ​គ្រួសារ​យ៉ាង​ល្អ​ពិសេស។ នាងបានរៀបរាប់ថា គាត់ជាមនុស្សសុភាពបំផុតដែលនាងធ្លាប់ជួប ដោយកត់សម្គាល់ថាមិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គាត់នៅតែមានសុទិដ្ឋិនិយម និងផ្តល់អាទិភាពដល់អ្នកដទៃជាងខ្លួនគាត់។

យ៉ាងណាមិញ Liu Xiaoqing គឺជាតួឯកដ៏ល្បីនៅក្នុងភាពយន្តចិន ដែលត្រូវបានគេស្គាល់ថាជាតួឯករបស់នាងនៅក្នុងរឿង “Wu Zetian” “Huoshao Efang Gong” “Huo Fenghuang” “Hibiscus Town” និង “A Dream of Red Mansions” ។​ នៅកម្ពស់នៃអាជីពរបស់ខ្លួនក្នុងឆ្នាំ ២០០២ តារាស្រីបានប្រឈមមុខនឹងការស៊ើបអង្កេតសម្រាប់ការរំលោភច្បាប់អាជីវកម្ម និងការគេចពន្ធ ដែលនាំឲ្យជាប់គុក ៤៤២ ថ្ងៃ។ ថ្វីដ្បិតតែមានការខ្វះខាតក៏ដោយ ក៏នាងបានសាងអាជីពឡើងវិញបន្តិចម្តងៗ ដោយបង្ហាញពីទេពកោសល្យផ្ទាល់ខ្លួនទាំងក្នុងវិស័យភាពយន្ត និងទូរទស្សន៍។ ក្រោយមកនាងនៅតែសកម្មក្នុងឧស្សាហកម្មនេះ ចូលរួមព្រឹត្តិការណ៍នានាជាប្រចាំ និងទទួលយកគម្រោងសម្ដែងថ្មីៗ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម