Connect with us

ព័ត៌មានជាតិ

ប.ស.ស ណែនាំម្ចាស់សហគ្រាសគ្រឹះស្ថាន ប្ដឹងអធិការកិច្ចសន្តិសុខសង្គម ករណីរកឃើញមានភាពមិនប្រក្រតី

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ណែនាំ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ឬ​ អ្នកតំណាង​ទាំងអស់ ​ប្តឹង​មន្ដ្រី​អធិការកិច្ច​សន្ដិសុខ​សង្គម​ ក្នុង​ករណី​រក​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​ណាមួយ​ពេល​ដែល​ចុះ​ទៅ​អធិការកិច្ច ចាប់ពី​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​បន្ត​ថា​ ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ អាច​ធ្វើការ​ប្តឹង​អធិការកិច្ច​សន្តិសុខ​សង្គម​តាមរយៈ​លេខ​ ១២៨៦ ​ឬ ​១២៩៧​ ឬ ​ប្តឹងទៅ​ប្រអប់​អនាមិក​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចុះ​អធិការកិច្ច​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ទូទាំង​ប្រទេស ​ចាប់ពី​ថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ​តទៅ ក្នុង​គោលដៅ​ពង្រីក​វិសាលភាព នៃ​ការ​គ្របដណ្ដប់​សមាជិក ប​.​ស​.​ស ឱ្យ​កាន់តែ​ទូលំទូលាយ សំដៅ​ធានា​ឱ្យ​បាន​នូវ​សុខុមាលភាព និង​អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម​ដល់​កម្មករ-និយោជិត​គ្រប់រូប ជាពិសេស​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​មូលនិធិ​សន្តិសុខ​សង្គម។

បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ស្នើ​ឱ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ឬ​ អ្នកតំណាង​ទាំងអស់ ​ចូលរួម​សហការ និង​ត្រូវ​អនុវត្ត​តាមច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។

លោក គឹម កែវ​រស្មី អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​អធិការកិច្ច​សន្តិសុខ​សង្គម និង​ថ្នាក់ដឹកនាំ​គ្រប់ សាខា ប​.​ស​.​ស ទូទាំង​ប្រទេស ពេល​ចុះ​អធិការកិច្ច​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ទូទាំង​ប្រទេស ត្រូវ​អនុវត្ត​កាតព្វកិច្ច​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្តល់​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជូន​ដល់​កម្មករ-និយោជិត​គ្រប់រូប។

ទន្ទឹម​នឹង​នេះ ត្រូវ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​លើ​ការ​ចុះ​បញ្ជី​សហគ្រាស គ្រឹះស្ថាន​ថ្មី ការ​រាយការណ៍​ចំនួន​កម្មករ-និយោជិត ការ​បង់​ភាគទាន និង​ការប្រកាស​ប្រាក់​ឈ្នួល​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ទាមទារ​ឱ្យ​មន្ត្រី​អធិការកិច្ច​សន្តិសុខ​សង្គម និង​ថ្នាក់ដឹកនាំ​គ្រប់​សាខា ប​.​ស​.​ស ខេត្ត​-​ខណ្ឌ ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អនុវត្ត​ភារកិច្ច សំដៅ​ដល់​ការធានា​ឱ្យ​បាន​នូវ​ផ្តល់​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជូន​ដល់​កម្មករ-និយោជិត​គ្រប់រូប ជាពិសេស​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព នៃ​មូលនិធិ​សន្តិសុខ​សង្គម។

លោក​អគ្គនាយករង បាន​បន្ត​ថា ក្នុង​ករណី សហគ្រាស គ្រឹះស្ថាន មិន​អនុវត្ត​កាតព្វកិច្ច​បង់​ភាគទាន​តាម​កាលកំណត់ ឬ​ ប្រកាស​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​មិន​ត្រឹមត្រូវ ឬ​ មិន​អនុវត្ត​កាតព្វកិច្ច​រាយការណ៍​អំពី​ចំនួន​កម្មករ-និយោជិត​ឱ្យបាន​ត្រឹមត្រូវ ឬ​ ការ​ដក​យក​ភាគទាន​មិន​អនុលោម​តាម​បទប្បញ្ញត្តិ នៃ​ច្បាប់ ស្ដីពី​របប​សន្តិសុខ​សង្គម នោះ ប​.​ស​.​ស នឹង​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម