ព័ត៌មានជាតិ
រឿងអាជីវករលក់ម្ហូបកាប់ថ្លៃនៅខេត្តកែប អភិបាលខេត្តលើកមូលហេតុបន្ថែម និងវិធានការដោះស្រាយ
ខណៈដែលខេត្តកែបមួយរយៈមុននេះ មានផ្ទុះរឿងអាជីវករលក់ម្ហូបកាប់ថ្លៃដល់ភ្ញៀវទេសចរដែលទៅដើរកម្សាន្ត ហើយនាំឲ្យមានការរិះគន់ផងនោះ នៅក្នុងឱកាសចូលរួមពិធីបើកការដ្ឋានសាងសង់ឆ្នេរតេជោសន្តិភាពកែបកាលសប្តាហ៍មុននេះ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានឆ្លើយតបទៅការសាកសួររបស់កម្ពុជាថ្មីលើវិធានការរបស់អាជ្ញាធរ ក្រោយកើតមានភាពចម្រូងចម្រាសរវាងអាជីវករលក់ដូរម្ហូបអាហារដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តកែប។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានគូសបញ្ជាក់ថា រឿងតម្លៃម្ហូបអាហារនេះ កើតឡើងពីការឆ្លៀតឱកាសរបស់អាជីវករមួយចំនួន ហើយក៏មានពាក់ព័ន្ធជនឆ្លៀតឱកាសមួយចំនួនពីខាងក្រៅផងដែរ។
លោកលើកឡើងយ៉ាងដូច្នេះថា «ពិតជាមានអាជីវករខ្លះបានឆ្លៀតឱកាស ដើម្បីកេងប្រវ័ញ្ចពីភ្ញៀវទេសចរ ប៉ុន្តែក៏មានពាក់ព័ន្ធអាជីវករចល័តពីខាងក្រៅដែលលក់កួកជេម្ហូប នៅក្នុងឱកាសថ្ងៃឈប់សម្រាកឬមានបុណ្យទានដែលមានទេសចរបុកមកលេងច្រើន»។
បន្ថែមពីការពន្យល់ហេតុផលខាងលើ លោកអភិបាលខេត្តក៏បានស្នើឲ្យអ្នកទេសចរគួរជជែកពីតម្លៃឲ្យបានមុន ចរចាគ្នាចៀសវាងកើតមានបញ្ហា ខណៈដែលលោកមើលឃើញជាទូទៅថា នៅតំបន់ទេសចរណ៍ចៀសមិនផុតទេ តម្លៃអាចថ្លៃបន្តិច។
លោកអះអាងថា គ្រឿងសមុទ្រនៅខេត្តកែបភាគច្រើនរកបានដោយធម្មជាតិមិនសូវនាំចូលទេ ហើយថ្ងៃបុណ្យទានកាលណាមានតម្រូវការខ្ពស់ ធ្វើឲ្យទំនិញឡើងថ្លៃ។
យ៉ាងណាមិញ បើតាមលោកអភិបាលខេត្ត អាជ្ញាធរក៏បានរៀបចំយន្តការត្រួតពិនិត្យ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធដើម្បីតាមដានត្រួតពិនិត្យជាប្រចាំ លើការគ្រប់គ្រងតម្លៃម្ហូបអាហារឲ្យបានសមរម្យ ដើម្បីការពារផលប្រយោជន៍ទាំងអាជីវករលក់ដូរផង និងទេសចរមកកម្សាន្តផង៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?