ព័ត៌មានជាតិ
អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្តចាត់កម្លាំងនគរបាលប៉ុស្តិ៍ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយបញ្ហាផ្សេងៗ
អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបន្តចាត់កម្លាំងនគរបាលប៉ុស្តិ៍ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។

លោកនាយប៉ុស្តិ៍ក្រាំងធ្នង់ បានឲ្យដឹងថា ដោយមានការណែនាំពី លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានចាត់ឲ្យលោកដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះនៅមូលដ្ឋានភូមិជាងទង កាលពីវេលាម៉ោង ០៨ និង ៣០ នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ និងបានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់ នៃគ្រឿងញៀន បញ្ហាក្មេងទំនើង និងបញ្ហាផ្សេងៗ និងសហការផ្សព្វផ្សាយអប់រំ ឬ សហការធ្វើវេទិកាបានចំនួន ០១ លើក មានមនុស្ស ឬ សិស្សចូលរួម ចំនួន ៧២ នាក់ ស្រីចំនួន ៤០ នាក់។

ដោយឡែកនៅថ្ងៃដដែល គណៈបញ្ជាការឯកភាពសង្កាត់ឃ្មួញ បានដឹកនាំកម្លាំងប៉ុស្តិ៍ឃ្មួញ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅមូលដ្ឋានភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ០១ ខ្នងផ្ទះ មាន ២៦ បន្ទប់ជួល មនុស្សស្នាក់ ២៦ គ្រួសារ មនុស្សសរុបចំនួន ៨៩ នាក់ ស្រី ៥៥ នាក់ អាយុ ១៨ ឆ្នាំឡើង ៨០ នាក់ ស្រី ៥៣ នាក់ និងបានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់ នៃគ្រឿងញៀន បញ្ហាក្មេងទំនើង និងបញ្ហាផ្សេងៗ និងសហការផ្សព្វផ្សាយអប់រំ ឬ សហការធ្វើវេទិកាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព និងគ្រប់អាយុ ១៥ ឆ្នាំ អញ្ជើញមកថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ៕
អត្ថបទ ៖ សុខា






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត