Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌពោធិ៍សែនជ័យចាត់កម្លាំងប៉ុស្តិ៍ចុះណែនាំអាជីវករ និងហាមលក់គ្រឿងផ្ទុះគ្រប់ប្រ​ភេទ​​ក្នុងឱកាសបុណ្យចូលឆ្នាំចិន

បានផុស

នៅ

អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានចាត់កម្លាំងតាមបណ្តាលប៉ុស្តិ៍រដ្ឋបាលនីមួយៗ ចុះអប់រំផ្សព្វផ្សាយដល់អាជីវករ កុំឲ្យមានការលក់ផាវ និងគ្រឿងផ្ទុះផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំចិន- វៀតណាម នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះផ្សព្វផ្សាយអប់រំពាក់ព័ន្ធការលក់គ្រឿងផ្ទុះនេះ គឺដេីម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ បង្ការទប់ស្តាត់គ្រោះមហន្តរា​យ គ្រោះអគ្គិភ័យផ្សេងៗ​នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ខាងមុខនេះ។

ក្នុងការចុះអនុវត្តផ្សព្វផ្សាយនេះ កម្លាំងនគរបាលក៏បានណែនាំដល់អាជីវករលក់ដូរតាមផ្ទះ និងតូបលក់អីវ៉ាន់ចាប់ហួយ ឲ្យមានការប្រុងប្រយ័ត្ននៅពេលអុចទាន​ ធូប​ សែនដូបតា​ ចៀសវាងមានការឆាបឆេះបង្កជាអគ្គិភ័យត្រង់ប្រការណាមួយ ជាពិសេសនៅពេលដែលចាកចេញពីផ្ទះសូមពន្លត់​ រឺបិទចរន្តភ្លេីងឲ្យបានត្រឹមត្រូវ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម