Connect with us

ព័ត៌មានជាតិ

លោក អ៊ុង ប៊ុនអ៊ី៖ កង្វះគោលនយោបាយយេនឌ័រក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ កាន់តែធ្វើឱ្យអ្នកសារព័ត៌មានស្ត្រី មិនសូវត្រូវបានយកចិត្តទុកដាក់

បានផុស

នៅ

ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) លោក អ៊ុង ប៊ុនអ៉ី បានលើកឡើងថា ការខ្វះខាតគោលនយោបាយយេនឌ័រនៅតាមស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ កាន់តែធ្វើឱ្យអ្នកសារព័ត៌មានស្ត្រី និងជា LGBTQ+ មិនសូវត្រូវបានយកចិត្តទុកដាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ស្តីពី គោលការណ៍ណែនាំអំពីសុវត្ថិភាបយេនឌ័រសម្រាប់ស្ថាប័នផ្សព្វផ្សាយ ដែលដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) សហការរៀបចំជាមួយអង្គការយូណេស្កូ ដោយមានការចូលរួមពីអ្នកសារព័ត៌មានស្ត្រី និងបុរសផងដែរ។

លោក​ អ៊ុង ប៊ុនអ៉ី បានលើកឡើងថា អ្នកសារព័ត៌មានបច្ចុប្បន្នជួបហានិភ័យដូចជា ការចាប់ពិរុទ្ធ ការបៀតបៀន អំពើហិង្សា ដោយអអ្នកសារព័ត៌មានជាស្ត្រី និងជា LGBTQ+ ត្រូវស៊ូទ្រាំជាមួយនឹងការគំរាមកំហែងបន្ថែមទៀតដូចជា ការរំលោភបំពានតាមអ៊ីនធឺណេត ការបៀតបៀនផ្លូវភេទ និងការការពារផ្សេងៗនៅមានកម្រិតក្នុងវិស័យនេះ។ លោកក៏បន្ថែមថា ចំពោះវិសមភាព និងតំណាងរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំក៏ធ្វើឱ្យមានបញ្ហាប្រឈមបន្ថែមដែរ។

ប្រធាន DMC បានលើកយកពីការសិក្សារបស់អង្គការយូណេស្កូថា ក្នុងឆ្នាំ២០២០ ៧៣%នៃស្ត្រីធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបានជួបប្រទះបញ្ហាអំពើហិង្សាតាមប្រព័ន្ធអ៉ីនធឺណេត ហើយឆ្នាំ២០២១ អ្នកសារព័ត៌មានជាស្ត្រីមានត្រឹមជាង ៩.៤%ប៉ុណ្ណោះ ដែលមានតួនាទីជាអ្នកគ្រប់គ្រង។ ដោយបញ្ហាទាំងអស់នេះហើយ ចាំបាច់ត្រូវមានគោលការណ៍ណែនាំពីសុវត្ថិភាពយេនឌ័រ ដើម្បីជំរុញឱ្យមានសុវត្ថិភាព និងបរិយាកាសល្អជាងមុនក្នុងវិស័យសារព័ត៌មានសម្រាប់ស្ត្រី និង LGBTQ+ ។

តាមរយៈសិក្ខាសាលានេះ ធ្វើឡើងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងសុវត្ថិភាពអ្នកសារព័ត៌មាន ជាពិសេសស្ត្រីតាមរយៈការលើកកម្ពស់សមភាពយេនឌ័រ សមធម៌ និងសមភាពក្នុងស្ថាប័នសារព័ត៌មាន។ សិក្ខាសាលា ក៏មានគោលការណ៍ណែនាំសុវត្ថិភាពពីអង្គការយូណេស្កូ សម្រាប់ស្ថាប័នសារព័ត៌មាន ដើម្បីឆ្លើយតបស្របតាមតម្រូវការ និងបញ្ហាប្រឈមរបស់សារព័ត៌មានស្ត្រី និង LGBTQ+។ បន្ថែមពីនេះ ក៏មានការពិភាក្សា និងប្រមូលធាតុចូលដើម្បីបង្កើនដល់គោលការណ៍នេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម