Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បន្ត​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ការបំពុលខ្យល់ ​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ប្រសើរ​ឡើង

បានផុស

នៅ

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​​កំពុង​អនុវត្ត​​សកម្មភាព​យ៉ាង​សកម្ម ដើម្បី​ទប់ស្កាត់​ការ​បំពុល​ខ្យល់ និង​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នាថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២៥ នេះ លោក​ ខ្វៃ អាទិត្យា បាន​មាន​ប្រសាសន៍​ថា កន្លង​មក​ប្រជាពលរដ្ឋ​មានការព្រួយបារម្ភ​ចំពោះគុណភាព​​ខ្យល់​នៅកម្ពុជា ដោយ​សារមានការរកឃើញកំហាប់ភាល្អតនិចល មាន​ការ​កើន​ឡើងលើស​ពី ៥០ ug/m3  ដោយ​សារពេល​នៅ​រដូវប្រាំង ការបំពុលខ្យល់អាចកើតមានឡើងនៅតាម​តំបន់មួយចំនួនដែល​មានស្មៅ ព្រៃស្ងួត ឬ តំបន់កសិកម្ម ដែលងាយរងការឆេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​អះអាង​ថា ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​កំពុងអនុវត្តសកម្មភាព​យ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង ជាពិសេស​បន្ទាប់ពីការដាក់ចេញផែនការខ្យល់ស្អាត​ជា​បន្តបន្ទាប់​ និង​បានពង្រឹង​ការតាមដានគុណភាពខ្យល់។

បើតាមមន្រ្តីអ្នកនាំពាក្យ ​ក្រសួងបរិស្ថាន​បាន​បំពាក់ឧបករណ៍ និង​ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់បានចំនួន​៦០ ដែលក្នុងនោះមានស្ថានីយធំៗ ចំនួន ១០ ស្ថានីយ និងរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័តចំនួន ៣ គ្រឿង ប្រព័ន្ធត្រួតពិនិត្យ​តាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១ គ្រឿង។

មិន​តែ​ប៉ុណ្ណោះ ដើម្បីដោះស្រាយនៅបញ្ហាខ្យល់កខ្វក់នេះ ក្រសួងខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹង​ដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាព ក្នុងករណីចាំបាច់។ លើសពី​នេះ ក្រសួងក៏បាន​ធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្ត​វិធានការ​ទប់ស្កាត់ និងបឈ្ឈប់​ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

ក្រសួងបរិស្ថាន ក៏កំពុងបានធ្វើយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងក៏បានពង្រឹង និង​ជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការ​ទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កម្ទេចក្រណាត់ និងប្រការស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។

លោក បានបន្ថែមថា ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ ដល់សាធារណជន ជាប្រចាំ និងសូមធ្វើការតាមដានវេបសាយ www.airquality.moe.gov.kh និងកម្មវិធី(APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីនេះតាមទូរស័ព្ទដៃ សម្រាប់ Android និង IOS បានដោយសេរី។

យោង​តាមស្តង់ដារជាតិ PM 2.5=25 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និង 50 µg/m3 សម្រាប់មធ្យមភាគ ២៤​ម៉ោង។ នៅ​ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ តាមរយៈឧបករណ៍ និងស្ថានីយ​ត្រួតពិនិត្យ​គុណភាពខ្យល់ ចំនួន ៦០ នៅទូទាំងប្រទេសឃើញ​ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគ​ល្អិត​និចលគិត​ជា​មធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និង​​គិត​ជា​សន្ទស្សន៍​គុណភាព​ខ្យល់​គឺ “ល្អណាស់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម