Connect with us

ព័ត៌មានជាតិ

មេសិទ្ធិមនុស្ស ស្នើអង្គការការអភិវឌ្ឍកុមារកម្ពុជា កុំធ្វើទង្វើណាមួយបំពានលើសិទ្ធិកុមារជាកូនអ្នកជាប់ឃុំ

បានផុស

នៅ

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ស្នើឱ្យគណៈគ្រប់គ្រង និងបុគ្គលិកនៅក្នុងអង្គការការអភិវឌ្ឍកុមារកម្ពុជាបន្ដយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ឱ្យបានល្អ និងត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើបំពានណាមួយទៅលើសិទ្ធិរបស់កុមារដែលជាកូនរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស ដែលជាសសរស្ដម្ភនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រ៉េមី ស្នើអង្គការការអភិវឌ្ឍកុមារកម្ពុជាដូច្នេះ ក្នុងពេលដែលលោក និងមន្រ្តីរាជការនៃ គ.ស.ម.ក. បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលមានទីតាំងក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

គួរឱ្យដឹងថា ក្នុងចំណោមកុមារដែលរស់នៅក្នុងអង្គការការអភិវឌ្ឍកុមារកម្ពុជានេះ មានកុមារមួយចំនួន ដែល គ.ស.ម.ក. បានសម្របសម្រួលយកចេញពីពន្ធនាគារដោយមានការឯកភាពពីម្ដាយរបស់ពួកគេ ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដូចកុមារផ្សេងៗទៀតដែរ។

គ.ស.ម.ក. បានឱ្យដឹងថា កន្លងមកខ្លួនតែងតែសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការនាំយកកុមារទាំងនោះទៅជួបជុំជាមួយម្ដាយពួកគេ ដែលជាទូទៅបីខែជួបម្តង និងបានស្នាក់នៅជាមួយម្ដាយបីយប់បួនថ្ងៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងឱកាសនោះ ក្រៅពីការសួរសុខទុក្ខ ទេសរដ្ឋមន្រ្តី កែវ រ៉េមី  បានផ្ដាំផ្ញើឱ្យកុមារទាំងនោះត្រូវចេះស្ដាប់ដំបូន្មាន ចេះថែទាំសុខភាព និងខិតខំសិក្សារៀនសូត្រ ដើម្បីរៀបចំដំណើរជីវិតរបស់ខ្លួនឱ្យបានល្អប្រសើរ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែបើកនិងផ្ដល់ឱកាសឱ្យប្រជាជនទាំងអស់ ក្នុងការកសាងនិងអភិវឌ្ឍន៍ខ្លួនដោយស្មើៗគ្នានិងដោយគ្មានការរើសអើង។ បន្ថែមលើនេះ លោកកែវ រ៉េមី ក៏បានស្នើឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកនៅក្នុងអង្គការបន្ដយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ឱ្យបានល្អ និងត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស ដែលជាសសរស្ដម្ភនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ជាថ្មីថា នឹងបន្ដខិតខំស្វះស្វែងកៀរគរប្រមូលមូលនិធិពីសប្បុរសជននានា ដើម្បីជួយដល់អង្គការនេះបន្តទៀត។ លោក ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់អង្គការនេះ ដែលជាកាយវិការមួយបង្ហាញនូវវប្បធម៌ចែករំលែក ស្មារតី មនុស្សធម៌ និងការលើកកម្ពស់សិទ្ធិកុមារ។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ ហើយ ឯកឧត្តម ក៏មានជំនឿយ៉ាងមុតមាំថា ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ នឹងបន្ដគាំទ្រនិងគាំទ្រកាន់តែខ្លាំងឡើង ក្នុងករណី គ.ស.ម.ក. រៀបចំកម្មវិធីសប្បុរសធម៌ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អង្គការមនុស្សចាស់ និងអង្គការកុមារកំព្រា ជាដើម។

គ.ស.ម.ក. ឱ្យដឹងថា នេះជាលើកទី១៦ហើយ ខ្លួនបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអង្គការនេះ ដែលជាការរួមចំណែកមួយក្នុងការជួយសម្រាលបន្ទុករបស់អង្គការផង ហើយក៏ក្នុងន័យជួយធានាឱ្យកុមារដែលរស់នៅទីនោះមានឱកាសកាន់តែល្អប្រសើរឡើងក្នុងការទទួលបានប្រកបដោយសមភាព និងសមធម៌នូវសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងៗ ជាពិសេស សិទ្ធិសុខភាព និងសិទ្ធិទទួលបានការអប់រំ ជាដើម។ ថវិកាដែលយកទៅប្រគល់ជូននេះ  បានមកពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ និងបានចូលរួមរត់ក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៧ ម៉ោង មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម