Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំយោធា​អាស៊ាន ជួបប្រជុំ​ក្រោម​ប្រធានបទ “​យើង​យក​ចិត្តទុកដាក់ យើង​ត្រៀម​លក្ខណៈ យើង​រីកចម្រើន​”

បានផុស

នៅ

​អគ្គមេបញ្ជាការកងទ័ពអាស៊ាន នៅ​ថ្ងៃទី​១៨ ខែមីនា បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៨ (ACDFM-18) តាម​ប្រព័ន្ធ​វីដេអូ ដោយ​ភាគី​កងទ័ព​កម្ពុជា ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​កិច្ចប្រជុំ​នោះ ធ្វើឡើង​ក្រោម​ប្រធានបទ “​យើង​យកចិត្តទុកដាក់ យើង​ត្រៀមលក្ខណៈ យើង​រីកចម្រើន​”​។​

លោកឧ​ត្ត​ម​សេនីយ៍​ទោ ដា​តុ​សេរី ផា​ឡា​វ៉ាន់ ហា​ជី ហាំ​ហ្សា ប៊ី​ន ហា​ជី អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ប្រ៊ុយណេ​បានបញ្ជាក់ថា ការ​លើកយក​ទិស​ស្លោក​នៃ​កិច្ចប្រជុំ ACDFM-១៨ ឆ្នាំនេះ មាន​អត្ថន័យ​សំដៅ​ទៅលើ​សមាហរណកម្ម​កិច្ចសហប្រតិបត្តិការ​យោធា ដោយ​គូស​បង្ហាញ​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​កងទ័ព​អាស៊ាន​ទាំងអស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​បញ្ហា​ប្រឈម​ផ្សេងៗ និង​ការគំរាមកំហែង​រួម​ក្នុង​តំបន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា កងទ័ព​អាស៊ាន​ត្រូវតែ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែមទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ជាពិសេស​លើ​បញ្ហា​ជំងឺ​កូ​វី​ដដែល​យើង​មិន​ធ្លាប់​ជួបប្រទះ​ពីមុនមក និង​រួមបញ្ចូល​បញ្ហា​ដទៃទៀត​ដូចជា សន្តិសុខ​លំហរ​សមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការកសាង​លំហរ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដែលមាន​ភាព​អត់ធន់ និង​មាន​សុវត្ថិភាព​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បញ្ជាក់ថា បច្ចុប្បន្ន​បើទោះបី​ការខិតខំ​ប្រឹងប្រែង​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ របស់​ប្រទេស​មួយចំនួន​ត្រូវបាន​ចាត់ទុកថា ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ក្តី តែ​ពិភពលោក​ទាំងមូល​មិនទាន់​អាច​ទប់​ទល់នឹង​ការ​រាតត្បាត​ជំងឺ​នេះ​បាន​ជោគជ័យ​នៅឡើយ​ទេ​។

ក្នុងន័យនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ក្នុង​អាស៊ាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​នេះ ដោយ​លើកកម្ពស់​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ ផ្អែកលើ​កាតព្វកិច្ច​មនុស្សធម៌ និង​សន្តិសុខ​មនុស្សជាតិ ហើយ​ការ​ចែកចាយ និង​ប្រើ​វ៉ាក់សាំង ត្រូវធ្វើឡើង​ក្រោម​ស្មារតី​សមធម៌ និង​គ្មាន​ការរើសអើង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានបញ្ជាក់​ទៀតថា កងយោធពល​ខេមរភូមិន្ទ បន្ត​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ចូលរួមចំណែក​លើ​គ្រប់​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន និង​ជាមួយ​ដៃគូ​សន្ទនា​អាស៊ាន ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ការរៀបចំ​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ការគំរាមកំហែង​សន្តិសុខ មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ ក៏ដូចជា​ការចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន បទល្មើស​ព័ត៌មានវិទ្យា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ អង្គប្រជុំ​បានអនុម័ត​សេចក្តី​ថ្លែង​ការរួម​មួយ ហើយ​បាន​ប្រារព្ធ​ពិធី​ប្រគល់​ទង់ ACDFM ដល់​កម្ពុជា ធ្វើជា​ប្រធាន​បន្ដវេន​របស់​អគ្គមេបញ្ជាកា​រ​កងទ័ព​អាស៊ាន​លើក​ទី​១៩ ឆ្នាំ​២០២២​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ២២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានជាតិ៥ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

Sokha Hotels

ព័ត៌មានពេញនិយម