Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជិត ៨ ម៉ឺនកន្លែង នៅទូទាំងប្រទេស បម្រើលើវិស័យធំៗ ៣

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាសថា គិត​ត្រឹ​ថ្ងៃទី​ ២៤​ ខែមករា ​ឆ្នាំ ​២០២៥ កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ចំនួន​ ៧៨ ៥១៦ កន្លែង នៅ​ទូទាំង​ប្រទេស សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ បានឱ្យដឹងថា កម្លាំង​ពលកម្ម​ចំនួន ៧៨ ៥១៦ កន្លែង ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៦៦ ៨៧២ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៧ ៩៦១ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ៧ ៦៨៣ កន្លែង។

ក្នុងនោះ​ នៅ​រាជធានី​ភ្នំពេញ​មាន ២៣ ២១៧ ​កន្លែង ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម ១៩ ៣៤១​ កន្លែង និង​ផ្នែក​សេវាកម្ម​ ៣ ៨៧៦ កន្លែង។ ខេត្តកំពង់ឆ្នាំង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម ១៥ ០១៩ កន្លែង។ ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម ១៥ ០០០ កន្លែង និង​ផ្នែក​សេវាកម្ម ៣១៩ កន្លែង។ ខេត្ត​ស្វាយរៀង​មាន​ចំនួន​ ១០ ៨៦៣ កន្លែង ក្នុង​នោះ ​វិស័យ​ឧស្សាហកម្ម​មាន ​១០ ០០៥ កន្លែង និង​សេវាកម្ម ៨៥៨ កន្លែង។ ខេត្ត​កណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម ៦ ៨៨៣ កន្លែង ក្នុង​នោះ ​ផ្នែក​ឧស្សាហកម្ម ៦ ៨៣៧ កន្លែង និង​ផ្នែក​សេវាកម្ម ៤៦ កន្លែង។

ចំណែក​ខេត្ត​កំពង់ស្ពឺ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម ៤ ៦៥៤ កន្លែង។ ខេត្ត​រតនគីរី​មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៤ ៤៥៧ កន្លែង។ ខេត្ត​តាកែវ​មាន ៤ ២៦៤ កន្លែង ក្នុង​នោះ ​វិស័យ​ឧស្សាហកម្ម ៤ ២៣៥ កន្លែង និង សេវាកម្ម ១២៩ កន្លែង។ ខេត្តក្រចេះ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ៣ ០០៣ កន្លែង ក្នុង​នោះ ​ផ្នែក​សេវាកម្ម ៣ កន្លែង និង​កសិកម្ម ៣ ០០០ កន្លែង។

ខេត្ត​កំពង់ចាម​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ១ ១៦២​ កន្លែង ​ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម ​១ ០៥១ កន្លែង និង​សេវាកម្ម ១១១ កន្លែង។ ខេត្ត​ពោធិ៍សាត់​មាន​តម្រូវការ​កម្លាំង ​១ ១៤០​ កន្លែង​ ក្នុងនោះ ផ្នែក​ឧស្សាហកម្ម​ ១ ០០៩​ កន្លែង និង​សេវាកម្ម​ ១៣១​ កន្លែង​ និង​ខេត្ត​ផ្សេងៗ មាន ៣ ៨៥៤ កន្លែង ក្នុង​នោះ ​ឧស្សាហកម្ម​មាន ៧៤០ កន្លែង សេវាកម្ម ២ ៨៨៨ កន្លែង និង​កសិកម្ម ២២៦ កន្លែង។

ក្រសួង​ការងារ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជិត ​៨ ​ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ កម្មករ​ចម្ការ​ដំណាំ កម្មករ​ក្នុង​ផលិតកម្ម កម្មករ​ខ្ចប់​វេច​ដោយ​ដៃ យន្តការី​ និង​អ្នក​ដំឡើង​អគ្គិសនី វិជ្ជាជីវៈ​ខាង​ការផ្សព្វផ្សាយ ​និង​ទីផ្សារ មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង កម្មករ​ដំណាំ​ចម្រុះ​ និង​ចិញ្ចឹម​បសុសត្វ អ្នកឯកទេស​ត្រួត​ពិនិត្យ និង​ដំណើរការ​ផលិត និង​មុខរបរ​ផ្សេងៗ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ជៀសវាង​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស​តាមរយៈ​មេខ្យល់​នាំ​ឱ្យ​បាត់បង់​អត្ថប្រយោជន៍ ឬ​ មានការ​រំលោភ​បំពាន​ផ្លូវច្បាប់ ពិសេស​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀត​ផង។

លោក​បាន​បន្តថា ការស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ពុំ​មាន​ការ​លំបាក​នោះ​ទេ ពីព្រោះ​ឱកាស​ការងារ​ក្នុង​ស្រុក​ត្រូវ​បាន​ប្រកាស​ជា​រៀងរាល់​សប្ដាហ៍​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​តាម​រោងចក្រ សហគ្រាស ក៏ដូចជា​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​តែម្តង ​ដែល​ការងារ​ទាំងនោះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅ​នឹង​បណ្តា​ប្រទេសជិតខាង​ផង​ដែរ​ដូចជា​ ទទួលបាន​ប្រាក់​ឈ្នួល​សមរម្យ​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​នាពេល​បច្ចុប្បន្ន ,​កន្លែង​ការងារ​នៅ​ក្បែរ​ផ្ទះ និង​ការ​ចំណាយ​ទាប ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​អាច​សន្សំសំចៃ​បាន​ច្រើន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៥ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម